ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាជនរងគ្រោះដែលត្រូវគេភ្ជួរបំផ្លាញផលដំណាំរំលោភយកដីលំនៅឋានរត់ទៅប្តឹងអាជ្ញាធរមូលដ្ឋានអស់ពេល២ខែមិនទាន់មានដំណោះស្រាយ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋមួយគ្រួសាររស់នៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានប្រជាពលរដ្ឋដូចគ្នាតែជាជនខិលខូចបានយកត្រាក់ទ័រទៅភ្ជួរបំផ្លាញលើផលដំណាំ សណ្តែកសៀង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នៅលើផ្ទៃដី២៩ម៉ែត្រគុណ ១២០ម៉ែត្រ ស្ថិតនៅក្នុងភូមិទួលក្រួស ឃុំថ្លាត ស្រុកអន្លង់វែង ។

ជនរងគ្រោះខាងលើឈ្មោះ ទ្រី គឹមសុង ភេទប្រុស អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ សាន ឌីរ៉ុង អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិអូរតាម៉េងបានរៀបរាប់កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ឈ្មោះ រុំ ភេទប្រុស អាយុ ប្រហែលជាង៥០ឆ្នាំ បច្ចុប្បន្នរស់នៅ ឯខេត្តកំពង់ចាម យូរៗមកស្រុកអន្លង់វែង ម្តងបានយកត្រាក់ទ័រមកភ្ជួរបំផ្លាញផល ដំណាំសណ្តែក សៀងរបស់គាត់និងសង់ ផ្ទះលើដីរបស់គាត់ថែមទៀត ។ ចាប់តាំងពីថ្ងៃដែលគេបានភ្ជួរបំផ្លាញ ផលដំណាំរបស់ពួកគាត់មកគាត់បានទៅប្តឹងអាជ្ញាធរឃុំ ថ្លាត ស្រុកអន្លង់វែងឲ្យជួយរកដំណោះ ស្រាយ ប៉ុន្តែពួកគាត់ពីរនាក់ប្តី ប្រពន្ធទន្ទឹងរង់ចាំការជួយអន្តរាគមន៍ពីអាជ្ញាធរអស់ រយៈពេល២ខែមកហើយតែមិនឃើញមាន ស្រមោចអាជ្ញាធរឃុំចុះមកដោះស្រាយរក យុត្តិធម៌ជូនពួកគាត់ឡើយធ្វើឲ្យគ្រួសារ បស់គាត់បាត់បង់ជំនឿយ៉ាងខ្លាំងលើអាជ្ញាធរមូលដ្ឋាន ។

លោក រុំ ដែលរងការចោទប្រកាន់ថាបានមកភ្ជួរបំផ្លាញផលដំណាំនិងរំលោភយកដីរបស់ជនរងគ្រោះខាងលើនេះបានឲ្យដឹង តាមទូរស័ព្ទថា ដីដែលលោកយកត្រាក់ទ័រ មកភ្ជួរ និងសង់ផ្ទះនោះគឺលោកបានទិញពីពលរដ្ឋម្នាក់នៅភូមិអូរតាម៉េងឈ្មោះ នៅ ដោយមានការឯកភាពព្រមព្រៀងគ្នារួច អស់ហើយ ។ ក្រោយមកគាត់មិនបាននៅធ្វើចម្ការអស់រយៈពេល២ឆ្នាំ គ្រាដែលក្រុមហ៊ុនទុំរីងរ៉ាប់ប័រមកឈូសឆាយរំលោភយក ហើយក្រោយមកត្រូវក្រុមយុវជនស្ម័គ្រចិត្តចុះមកវាស់វែងឲ្យលោកហើយដែរ ត្រង់គេថាជាដីរបស់គេលោកក៏មិនដឹងថាយ៉ាងម៉េចដែរទុកឲ្យអាជ្ញាធរនិងមន្ត្រីជំនាញដោះស្រាយទៅចុះ ។

លោក អ៊ុជ ផា មេឃុំពពេលបានឲ្យដឹង តាមទូរស័ព្ទថា ជុំវិញជម្លោះដីធ្លីភាគីទាំង២ខាងលើនេះ គឺដោយសារតែបុគ្គលទាំង២មិនមានការកាន់កាប់ដីធ្លីច្បាស់លាស់ទាំងសងខាង ។ ដីនេះគ្មានអាជ្ញាធរភូមិឃុំណាដឹងឮទ េហើយម៉្យាងទៀតវាស្ថិតនៅក្នុង តំបន់អភិវឌ្ឍន៍ភូមិឃុំផង ដូច្នេះវាតែងតែ មានជម្លោះឥតឈប់ឈរហើយរឿងនេះ ដែរលោកក៏បានឲ្យជំនាញសុរិយោដីស្រុកអន្លង់វែងយកយាមការជីភីអេស ទៅតាំង មើលថា តើខាងណាទៅរំលោភលើខាង ណា ។ រហូតមកដល់ពេលនេះលោកនៅតែមិនទាន់ដឹងថាជំនាញបានទៅពិនិត្យ ហើយឬនៅក៏លោកមិនបានដឹងដែរ ។ លោកបាន បញ្ជាក់ថា នៅថ្ងៃទី៦ ខែតុលានេះរូបលោកនិងក្រុមការងារនឹងចុះទៅ ដល់ទីតាំងដីជម្លោះដើម្បីរកដំណោះ ស្រាយ ៕ ប៉ែន នួន

img-20161005-wa0006-copy


ចែករំលែក៖