ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋក្នុងខេត្តតាកែវសម្ដែងការខកចិត្តចំពោះក្រុមហ៊ុនធ្វើផ្លូវចំណាយអស់៣០០០លានរៀលដូចគីង្គក់លក់ថ្នាំស្រែង

ចែករំលែក៖

ខេត្តតាកែវ ៖ ពលរដ្ឋក្នុងខេត្តតាកែវទាំងមូលសម្ដែងការខកចិត្តចំពោះការធ្វើផ្លូវ ក្រាលកៅស៊ូ១ខ្សែប្រវែង១គីឡូម៉ែត្រ ចំណាយលុយ៣.០០០លានរៀលដូចគីង្គក់លក់ថ្នាំស្រែង ។

តាមសេចក្ដីរាយការណ៍ពីពលរដ្ឋបាន ឲ្យដឹងថា ផ្លូវក្រាលកៅស៊ូ១ខ្សែប្រវែង១ គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិប្រហូត សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវដែល ចំណាយលុយអស់៣.០០០លានរៀលធ្វើមិនទាន់រួចផងផ្លូវក៏ចាប់ផ្ដើមខូចទៅវិញជាអន្លើៗជាពិសេសគឺរបើកកៅស៊ូជិតអស់ទៅហើយ ។ ប្រជាពលរដ្ឋបានលើកឡើង ទៀតថាបើយោងតាមការទម្លាយចេញពី ក្រុមអ្នកជំនាញធ្វើផ្លូវថាផ្លូវ១ខ្សែខាងលើ បើធ្វើឲ្យមានគុណភាពខ្ពស់គេចំណាយ អស់លុយយ៉ាងច្រើនតែ៣០០លានរៀល ប៉ុណ្ណោះវាមិនដល់ថ្នាក់៣.០០០លាន រៀលនោះទេ ។

ជុំវិញករណីខាងលើលោកឡាយ ចន្ថនប្រធានអង្គភាពលទ្ធកម្មខេត្តតាកែវបានឲ្យ ដឹងថាការស្ថាបនាផ្លូវ១ខ្សែនៅចំនុចខាង លើក្រុមហ៊ុន វី អេស អ៊ិន ខេដែលមាន លោកប៊ុង សុភីលី ជានាយកក្រុមហ៊ុនដេញថ្លៃបានសិទ្ធិស្ថាបនាផ្លូវនេះ ។ លោកបន្ដ ទៀតថា ចំពោះគុណភាពវិញក្រុមហ៊ុន ធ្វើតាមស្ដង់ដារដោយប្រើបច្ចេកទេស ឌីប៊ីអេស ភី ។ នេះបើយោងទៅលើ គម្រោងដែលក្រុមហ៊ុនដេញថ្លៃបាន ។ លោក បន្ដទៀតថា លោកនៅមិនទាន់ទទួលព័ត៌មានណា១ពីប្រជាពលរដ្ឋថាផ្លូវខាងលើត្រូវបានខូចខាតដែលជាហេតុធ្វើឲ្យពួកគាត់ រិះគន់នោះទេតែលោកនឹងរាយការណ៍ជូនថ្នាក់លើ ។

ជុំវិញករណីនេះផងដែរក្រុមមន្រ្តីរាជការក៏ដូចជាប្រជាពលរដ្ឋបានទម្លាយឲ្យដឹងថារាល់ការស្ថាបនាផ្លូវនានាក្នុងខេត្តតាកែវគឺពុំមានគុណភាពនោះទេព្រោះក្រុមហ៊ុនទាំង អស់ដែលដេញថ្លៃបានក្រោមការគ្រប់គ្រង របស់លោកឃី គឹមលៀង ។

ប្រភពបែកធ្លាយបានបន្ដទៀតថារាល់គម្រោងស្ថាបនាផ្លូវនានាក្នុងខេត្តតាកែវ ដែលបណ្ដាលឲ្យគ្មានគុណភាពដោយសារតែក្រុមមន្រ្តីពាក់ព័ន្ធត្រូវបានភាគរយលើ គម្រោងទាំងអស់នោះជារបៀបទន្សោងគោព្រៃឬជារបៀបចាក់ស្ដើងស៊ីក្រាស់ ។

ពលរដ្ឋសំណូមពរដល់ក្រសួងពាក់ព័ន្ធមេត្តា ចុះស៊ើបអង្កេតបញ្ហាគម្រោងធ្វើផ្លូវនានាក្នុងខេត្តតាកែវនិងពិសេសគុណភាពកុំឲ្យពលរដ្ឋមានសតិអារម្មណ៍មិនល្អ ៕ ជីសូរកា

a1-1 a1-2


ចែករំលែក៖