ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋបានលើកឡើងថា ពេលឃើញអាជ្ញាធរខេត្ត រៀបចំយកគ្រឿងចក្រទៅឈូសឆាយធ្វើផ្លូវលំ១ខ្សែប្រវែងជាង១គីឡូម៉ែត្រជូនពួកគាត់ប្រើប្រាស់ ស្ថិតនៅទល់មុខនឹងអង់តែនទូរស័ព្ទ០១៦ ក្នុងភូមិអូររអិល ជាប់នឹងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុ កសាលាក្រៅ ធ្វើឱ្យពួកគាត់ម្នាក់ៗ មានការត្រេកអរសប្បាយរីករាយយ៉ាងខ្លាំង ។ តែជាអកុសល ខណៈគ្រឿងចក្រកំពុងដំណើរការយ៉ាងរលូនជិតរួចរាល់ទៅហើយ ស្រាប់តែប្រធា នមន្ទីររតនាគារខេត្តប៉ៃលិន បានយកបង្គោលរបងជាច្រើន ទៅបោះចំកណ្តាលផ្លូវ មិនអនុ ញ្ញាតឱ្យបន្តទៀត ដោយអះអាងថា បានប៉ះពាល់ទៅលើដីរបស់ខ្លួន ។
ប្រជាពលរដ្ឋបានបន្តទៀតថា មុនពេលឈូសឆាយផ្លូវ ខាងអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត បានសុំឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ បរិច្ចាគដីម្នាក់ៗ ចំនួន២ម៉ែត្រនៅសងខាងផ្លូវ ដើម្បីធ្វើផ្លូវលំ១ខ្សែជូនពួកគាត់ចេញចូលទៅមកងាយស្រួលទាំងអស់គ្នា ។ ពេលនោះទាំងដីប្រជាពលរដ្ឋនៅខាងឆ្វេងដៃ និងនៅខាងស្តាំដៃ ដែលមានម្ចាស់ជាប្រធានរតនាគារខេត្តប៉ៃលិន បានយល់ព្រមអស់ហើយ ។
ប៉ុន្តែជាការធ្វេសប្រហែស ខាងមេភូមិបានយកក្រដាសស្នាមទៅឱ្យតែប្រជាពលរដ្ឋផ្តិតមេដៃប៉ុណ្ណោះ រីឯខាងប្រធានរតនាគារមិនបានផ្តិតមេដៃនោះឡើយ ហើយខណៈកំពុងតែឈូសឆាយសុខៗ ស្រាប់តែបុរសរូបនោះបានយ កបង្គោលទៅជីកបិទផ្លូវតែម្តង ដោយលើកឡើងថា ប៉ះចំដីរបស់ខ្លួន ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះលោក ស្រី គង់ ស្រី មេភូមិអូររអិល បានឱ្យដឹងថា ខាងកូនភូមិរបស់លោកស្រី បានយល់ព្រមបរិច្ចាគដីចំនួន២ម៉ែត្រជូនរដ្ឋគ្រប់ៗគ្នា ដើម្បីធ្វើផ្លូវឱ្យប្រ ជាពលរដ្ឋងាយស្រួលធ្វើដំណើរចេញចូលទៅមក ដោយឡែកខាងភាគីម្ខាងទៀត ជាប្រធា នមន្ទីររតនាគារខេត្ត មានដីជាប់គ្នាស្ថិតនៅភូមិផ្សារព្រំ មិនយល់ព្រមនោះឡើយ ហើយថែ មទាំងយកបង្គោលទៅបោះបិទផ្លូវថែមទៀតផង ។
ជាមួយគ្នាលោក សុខ គុនថាល់ ប្រធានរតនាគារខេត្តប៉ៃលិនបានឱ្យដឹងថា ខាងលោកមិនបានបិទផ្លូវលំនោះទេ គឺយកបង្គោលទៅជីកដាក់បិទតែនៅលើដីរបស់ខ្លួនប៉ុណ្ណោះ ដែលខាងអាជ្ញាធរបានយកគ្រឿងចក្រទៅជីកកកាយធ្វើផ្លូវប៉ះពាល់ដល់ច្រកចូលទៅក្នុងដីរបស់លោក ។
លោកបន្តទៀតថា សូម្បីតែដី ដែលគេដើររាល់ថ្ងៃនេះ ក៏ស្ថិ តនៅលើដីរបស់ខ្លួនដែរ ។ ដូច្នេះ មុននឹងបន្តឈូសឆាយ ទាល់តែមានការវាស់វែងឱ្យបានត្រឹមត្រូវជាមុនសិន ទើបខាងលោកយល់ព្រមតាមក្រោយ ។
បើតាមលោក យ៉ាន អ៊ិត នាយកទីចាត់ការផែនការវិនិយោគខេត្ត បានឱ្យដឹងថា ផ្លូវលំ១ខ្សែប្រវែង១៤០០ម៉ែត្រ ទទឹង៥ម៉ែត្រ ខាងលោកបានសហការជាមួយអាជ្ញាធរភូមិឃុំ ស្រុកយកគ្រឿងចក្រទៅឈូសឆាយជិតរួចរាល់អស់ទៅហើយ នៅសល់តែ១៥០ម៉ែត្រខាងមុខ ជាប់នឹងផ្លូវជាតិលេខ៥៧ប៉ុណ្ណោះ ស្រាប់តែមានម្ចាស់ដីម្នាក់យកបង្គោលទៅជីកបិទជាប់ធ្វើអ្វីលេងកើតតែម្តង ។
លោកបន្តទៀតថា បញ្ហាជាប់ប់គាំងនេះ ដោយសារតែម្ចាស់ដីម្នាក់ឈ្មោះ សុខ គុនថាល់ ជាប្រធានរតនាគារខេត្តមិនយល់ព្រម ។ មុនដំបូងគាត់យល់ព្រ មអស់ហើយ គ្រាន់តែមិនបានផ្តិតមេដៃបញ្ជាក់ប៉ុណ្ណោះ លុះក្រោយមកក៏ក្រឡាសសម្តីវិញ ហើយពេលឆាប់ៗ ខាងមុខនេះ ខាងលោកនឹងជួបជុំជាមួយអាជ្ញាធរភូមិឃុំស្រុក និងខាងសុរិយោដីធ្វើការវាស់វែងឱ្យស្របតាមផ្លូវច្បាប់ ។
ចំណែកលោក ហុក សុផល ប្រធានមន្ទីរសុរិយោដីខេត្តប៉ៃលិន បានឱ្យដឹងថា ខាងលោកអ ត់ទាន់ដឹងរឿងខាងលើនេះនៅឡើយទេ ព្រោះអ្នកដែលចុះអនុវត្តធ្វើផ្លូវលំខាងលើ មិនបានផ្តល់ដំ ណឹងជូនលោកនោះឡើយ ៕ ស សារ៉េត