ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀន២នាក់នៅស្រុកចន្ទ្រា

ចែករំលែក៖

 

ខេត្តស្វាយរៀង ៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលស្រុក
បានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀន២នាក់ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០ ៥ ខែតុលា ឆ្នាំ២០១៦ ក្នុងភូមិតាដេវ ឃុំមេសថ្ងក ស្រុកចន្ទ្រា ។

សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យដែល ឃាត់ខ្លួនមានឈ្មោះសៅ រដ្ឋា ហៅ ណៃ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំ នៅភូមិច្រកឫស្សី សង្កាត់បាទី ក្រុងបាវិត និងឈ្មោះ ថៃ វិចិត្រ ហៅ ថុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ។

ប្រភពបន្តថា ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ១គ្រឿង ទូរស័ព្ទដៃ០២គ្រឿង កាបូបលុយ០១ សំបកដែកកេះក្រូម៉េ០៣ និង ម្សៅក្រាមម៉ាទឹកកក០១កញ្ចប់តូច។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕ យឹម សុថាន

 

img_20161006_092138 img_20161006_092135


ចែករំលែក៖