ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនអ្នកលេងល្បែងជល់មាន់៥នាក់ និងម៉ូតូ៤គ្រឿង

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលបង្ការបង្រ្កាប នៃស្នងការដ្ឋានមគរបាលខេត្តបាត់ដំបង បានចេញប្រតិបត្តិការ បង្រ្កាបទីតាំងបើកល្បែងស៊ីសងសង្វៀនជល់មាន់១កន្លែង ក្នុងស្រុកសង្កែ ឃាត់ខ្លួនអ្នកលេងចំនួន៥នាក់ និងអ្នកលេងល្បែងជល់មាន់មួយចំនួនទៀតរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកម៉ូតូ៤គ្រឿង។កម្លាំងនគរបាលបង្រ្កាបទីតាំងសង្វៀនជល់មាន់ធ្វើឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិខ្សោយ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

អ្នកលេងល្បែងជល់មាន់ រងការចាប់ខ្លួន ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីយកមកចាត់ការតាមនីតិវិធីបន្ត។

កម្លាំងនគរបាលបង្ការបង្រ្កាបចុះបង្រ្កាបទីតាំងជល់មាន់ខាងលើ ក្រោយពីពលរដ្ឋបារាយការណ៍មកសមត្ថកិច្ច ពីសកម្មភាពនៃការបើកលេងល្បែងជល់មានភ្នាល់ដាក់ប្រាក់យ៉ាងសន្ធឹកសន្ធាប់ បង្កឱ្យប៉ះពាល់នូវការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

អ្នកលេងល្បែងចាញ់អស់ប្រាក់ ត្រូវគេនិយាយថា អាចបែកគំនិត ទៅធ្វើសកម្មភាពលួច ឆក់ប្លន់ ឬប្រើអំពើហិង្សាក្នុងគ្រួសារ ដែលជាហេតុបង្កឱ្យប៉ះពាល់អសន្តិសុខ ក្នុងសង្គម ៕ សំ វិច្ឆិកា

img_5374 img_5367 img_5368 img_5371 img_5372 img_5373


ចែករំលែក៖