ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់បងប្រុសដែលរំលោភប្អូនស្រីអាយុ១០ឆ្នាំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ប្អូនស្រីដ៏គួរឲ្យ អាណិតបានដើរបណ្តើរស្រែកទ្រហោយំ បណ្តើរដោយសារឈឺចុកចាប់ពេល ត្រឡប់មកផ្ទះវិញបន្ទាប់ពីបងប្រុសបង្កើត បានហៅទៅចម្ការក្បែរផ្ទះរួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី មាស រិទ្ធី អធិការនគរ បាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថាជនសង្ស័យឈ្មោះ សន ហួយ ហៅភួយ ភេទប្រុស អាយុ២០ឆ្នាំ មានប្រពន្ធនិង កូនម្នាក់រស់នៅកើតហេតុ។ ចំណែកក្មេងស្រីរងគ្រោះទើបតែមានអាយុ១០ឆ្នាំត្រូវជាប្អូនស្រីបង្កើតរបស់ជនសង្ស័យតែម្តង។

ប្រភពដដែលបន្តថា នៅវេលាកើតហេតុ ខាងលើជនសង្ស័យជាបងប្រុសបាននាំប្អូនស្រីបង្កើតរបស់ខ្លួនដែលទើបតែមានអាយុ១០ឆ្នាំទៅចម្ការចម្ងាយពីផ្ទះប្រហែល២០ម៉ែត្ររួចធ្វើសកម្មភាពរំលោភរហូតបាន សម្រេច ។ ក្រោយពីត្រូវបងប្រុសរំលោភ រួចហើយដោយមានការឈឺចុកចាប់ខ្លាំងពេកក្មេងស្រីរងគ្រោះដើរមកផ្ទះបណ្ដើរយំបណ្ដើរដោយឃើញបែបនេះឈ្មោះ រិន ស្រអែម អាយុ២១ឆ្នាំ ត្រូវជាបងថ្លៃ និងជាប្រពន្ធរបស់ជនសង្ស័យដែលកំពុងនៅក្រោមផ្ទះក៏ហៅសួរនាំ។ពេលនោះក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់ពីសកម្មភាពរបស់បងប្រុសដែលធ្វើមកលើនាងទាំង អស់ ។
លោកអធិការនគរបាលស្រុកព្រះនេត្រព្រះបញ្ជាក់ថា លុះដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ស្ត្រីជាប្រពន្ធបានដាក់ពាក្យ បណ្តឹងមកសមត្ថកិច្ច រហូតឈានដល់ចាប់ខ្លួនជនសង្ស័យដែលជាប្តីតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថានៅថ្ងៃកើតហេតុរូបគេស្រវឹងស្រាហើយក៏មានអារម្មណ៍ចង់រួមភេទពេលនោះក៏ហៅប្អូនស្រីបង្កើតរបស់ខ្លួនទៅចម្ការហើយក៏ធ្វើសកម្មភាពចាប់រំលោភតែម្តង ។

ជនសង្ស័យឈ្មោះ សន ហួយ ហៅភួយ ត្រូវបានកម្លាំងការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តនាថ្ងៃទី៧ ខែ តុលា ឆ្នាំ២០១៦ ៕ សហការី

bge-1

 

 


ចែករំលែក៖