ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវជាតិលេខ៤ជន់លិចបន្ទាប់ពីភ្លៀងធ្លាក់មួយរយៈពេលនេះ និងបង្កការកកស្ទះចរាចរណ៍រាល់ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ ភ្លៀងធ្លាក់មួយរយះពេលនេះធ្វើឲ្យកំណាត់ផ្លូវជាតិលេខ៤ ចំណុចចាប់ពីផ្លូវរថភ្លើង ដល់មុខ អគ្គបញ្ជាការកងទ័ពជើងគោក ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចម្ងាយប្រវែងជាង៥០០ម៉ែត្រ ត្រូវបានទឹកជន់លិច បង្កផល់ប៉ះពាល់ដលលប្រជាពលរដ្ឋ ដែលរស់នៅក្បែរ ក៏ដូចជាអ្នកធ្វើដំណើរពិបាកឆ្លងកាត់ ។

នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីភ្លៀងចាប់ផ្តើមធ្លាក់ តាំងពីវេលាម៉ោង៥និង៣០នាទីព្រឹកមក រហូតមកដល់វេលាម៉ោង៩ព្រឹកទៅហើយ ភ្លៀងនៅតែ មិន ទាន់រាំងធ្វើឲ្យទឹកកាន់តែជន់  ។

រយៈពេលដែលភ្លៀងធ្លាក់ជន់លិចផ្លូវធ្វើឲ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពិបាកនឹងឆ្លងកាក់ និងមានការកកស្ទះចរាចរណ៍ ។ ដូននេះប្រជាពលរដ្ឋសូមណូមពរដល់រាជរដ្ឋាពិបាលដែលពាក់ព័ន្ធ សូមមេត្តាពិនិត្យមើលទីតាំងខាងលើនេះផង ៕ សុខាសែនជ័យ

image1 image2 image3 image4 image5


ចែករំលែក៖