ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបណ្តាលឲ្យកម្មករកម្មការិនី រងរបួសធ្ងន់១២នាក់ បង្កឡើងដោយសារ រថយន្តCRV មួយគ្រឿងបើកបរដោយជន ជាតិម៉ាឡេស៊ីបើកបុករថយន្តសាំយ៉ុងដឹង កម្មកររោងចក្រក្នុងទិសដៅបញ្រ្ចាសគ្នា កាលពីវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៩៣-១៩៤ ស្ថិតក្នុង ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។
មន្ត្រីកងរាជអាវុធហត្ថដែលចុះទៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ ចរាចរណ៍នេះបើយោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត ម៉ាកCVR ពណ៌ ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ2B-6692 បើកបរដោយឈ្មោះ Low kok Beng ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិម៉ាឡេស៊ី មានទីលំនៅ ៗក្រុងភ្នំពេញ។ មុនពេលកើត ហេតុរថយន្តនេះបើកក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ។ លុះមកដល់ចំណុច កើតហេតុរថយន្តCRVនេះបានរេចង្កូតចូលផ្លូវម្ខាងទៅបុករថយន្តដឹកកម្មកររោងចក្រ ម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ពាក់ស្លាកលេខព្រះសីហនុ2A-5863 បណ្តាលឲ្យរថយន្តសាំយ៉ុងក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ចូល ក្នុងព្រៃក្បែរផ្លូវជាតិ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយ កើតហេតុភាគីខាងរថយន្តបង្កមិនបានរត់ទៅណានោះទេ។ សមត្ថកិច្ចបានឲ្យដឹង ទៀតថា ជនរងគ្រោះដែលរបួសធ្ងន់ក្នុង ករណីគ្រោះថ្នាក់រថយន្តបុកគ្នានេះទី១-ឈ្មោះសាន់ ស្រីឡែម ភេទស្រីអាយុ១៦ឆ្នាំជាកម្មកររោងចក្រ, ទី២-ឈ្មោះសាន់ ស្រីលីម ភេទស្រី អាយុ១៨ឆ្នាំ ជាកម្មករ រោងចក្រ។ ដោយឡែកអ្នករងរបួសស្រាលមានឈ្មោះទី១-ឈ្មោះចេង ប្រុស ភេទប្រុស អាយុ២៥ឆ្នាំ អ្នកបើកបរ មានទីលំនៅភូមិទួល ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ,ទី២-ឈ្មោះរី ស្រីនិច ភេទស្រី អាយុ១៧ឆ្នាំ, ទី៣-ឈ្មោះខេង វឿន ភេទស្រី អាយុ២៤ឆ្នាំ, ទី៤-ឈ្មោះ យ៉ែម រ៉ាវី ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសស្រាល។ អ្នកខាងលើមានទីលំនៅ ភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ទី៥-ឈ្មោះថន ខេង ភេទស្រី អាយុ៤១ឆ្នាំ, ទី៦-ឈ្មោះឆន ឆ័រ ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសធ្ងន់អ្នកទាំង២មានទីលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុក ព្រៃនប់ខេត្តព្រះសីហនុ, ទី៧-ឈ្នោះសៀម ម៉ាក់ស្រី ភេទស្រី អាយុ១៩ឆ្នាំ រងរបួស ស្រាល, ទី៨-ឈ្មោះសែ នឿនស្រ ភេទស្រី អាយុ១៩ឆ្នាំ រងរបួសស្រាល។ អ្នកទាំង២ មានទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ, ទី៩-ឈ្មោះគយ ម៉ារី ភេទស្រី អាយុ៣៧ឆ្នាំ រងរបួសស្រាល, ទី១០-ឈ្មោះនាង ផល្លី ភេទស្រី អាយុ៣៩ ឆ្នាំ រងរបួសស្រាល។
បច្ចប្បន្នអ្នករងរបួសកំពុងសម្រាកព្យា បាលនៅគ្លីនិកឯកជនវាលរេញ ក្រោយកើតហេតុសមត្ថកិច្ចបានស្ទូចយករថយន្តទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដោយឡែកអ្នកបើកបររថយន្តCRV ត្រូវបានឃាត់ខ្លួន ៕ ឆ្លាម សមុទ្រ