ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្វាយរៀង ចុះសួរសុខទុក្ខវីរកងទ័ព ជ័យ រស្មី ប្រចាំការទិសប្រាសាទខ្នារ ដែលរងរបួសកាលកំឡុងពេលប្រយុទ្ធជាមួយទាហានឈ្លានពានថៃនៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង: លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈភិបាលខេត្តស្វាយរៀង រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយឧបត្ថម្ក ដល់លោកពលបាលឯក ជ័យ រស្មី ប្រចាំការទិសប្រាសាទខ្នារ វរ:២១៣ នៃកងពលលេខ២១ ចំនុះភូមិភាគ២.ដែលរងរបួសត្រូវអំបែងគ្រាប់(ត្រូនរបស់ថៃ)ត្រង់ចង្កេះខាងស្តាំប៉ះពាល់សសៃរជើងស្តាំ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងសមរភូមិ សព្វថ្ងៃសំរាកព្យាបាលនៅមន្ទីពេទ្យឯកជនហ្វីសុខខេមនៅភ្នំពេញ តែបច្ចុប្បន្នមកសម្រាកព្យាបាលនៅភូមិត្រពាំងបន្ទាយ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។

វត្តមានអញ្ជើញរួមអមដំណេីរមាន លោក លោកស្រីអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត លោកអភិបាលស្រុករមាសហែក លោកអធិការនគរបាលស្រុក លោកមេឃុំអណ្តូងពោធិ៍ លោកនាយប៉ុស្តិ៍នគរបាលអណ្តូងពោធិ៍ និងអាជ្ញាធរមូលដ្ឋានផងដែរ។

លោកអភិបាលខេត្ត បាននាំមកនូវការផ្តាំផ្ញេីសួសុខទុកពីសំណាក់ប្រមុខថ្នាក់ដឹកនាំ និងបានជូនពរដល់វីរកងទ័ព ជ័យ រស្មី មានសុខភាពល្អ ជាពិសេសឆាប់បានជាសះស្បេីយពីរបួស ដែលត្រូវអំបែងគ្រាប់កន្លងទៅ ក្នុងឱកាសនោះដែរឯកឧត្តមក៏បាននាំមកនូវអំណោយ និងថវិកាមួយចំនួនផងដែររួមមាន៖ អង្ករ២៥គីឡូចំនួន១០បាវ. មី១០កេស. ទឹកត្រី៥យួរ. ទឹកស៊ីអ៊ីវ៥យួរ.ត្រីខកំប៉ុង១០យូរ . បាកាស៥កេស និងថវិកា២,០០០,០០០រៀល៕

ដោយ៖សុថាន


ចែករំលែក៖