ព័ត៌មានទាន់ហេតុការណ៍៖

ទីភ្នាក់ងារថាមពលអន្តរជាតិ៖ស្តុកប្រេងបម្រុងអន្តរជាតិបន្ទាន់ នឹងបញ្ចេញទៅទីផ្សារក្នុងពេលឆាប់ៗ

ចែករំលែក៖

អន្តរជាតិ : ថ្ងៃទី ១៥ ខែ​មីនា​  ទីភ្នាក់ងារ​ថាមពល​អន្តរជាតិបាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ដោយ​បាន​អះអាងថា ស្តុក​​ប្រេងបម្រុង​​​អន្តរជាតិបន្ទាន់របស់​រដ្ឋ​សមាជិក​​ នឹងបញ្ចេញ​ទៅ​​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ ដើម្បីបន្ធូរ​បន្ថយ​ភាពតានតឹង​នៃ​ការ​ផ្គត់​ផ្គង់​ប្រេងកាត​អន្តរជាតិ​នា​ពេល​បច្ចុប្បន្ន​នេះ ។

​សេចក្តី​ប្រកាស​ព័ត៌មានបានចែង​ថា រដ្ឋ​សមាជិក​នានា​បានដាក់​ផែនការ​​អនុវត្ត​ជាក់ស្តែង​ជូន​ចំពោះទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​រួចហើយ​ ។ តាម​ការ​រៀបចំចាត់ចែង រដ្ឋសមាជិក​នៃទ្វីប​អាស៊ី​និង​​អូស្យានីនឹង​បញ្ចេញ​​ស្តុក​ប្រេងបម្រុង​មុន​គេ រីឯឃ្លាំង​ប្រេង​របស់​រដ្ឋសមាជិក​នៃទ្វីប​អាមេរិក​និង​អឺរ៉ុប​នឹង​បញ្ចេញ​ទៅ​ទីផ្សារជាបន្តបន្ទាប់​ចាប់ពីចុង​ខែ​មីនានេះ​តទៅ  ។

ទីភ្នាក់ងារថាមពលអន្តរជាតិបាន​លើក​ឡើងថា  ទីផ្សារ​ប្រេងកាត​សកល​ បាន​និង​កំពុង​ប្រឈម​នឹង​ការ​រាំងស្ទះ​ក្នុង​ការ​ផ្គត់ផ្គង់ដ៏​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ សកម្មភាពជា​សមូហភាព​ជា​បន្ទាន់​លើក​នេះ ជា​សកម្មភាព​មាន​ទ្រង់ទ្រាយធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដើម្បីបន្ធូរ​បន្ថយ​ភាព​តានតឹង​​ក្នុង​ទីផ្សារ ។ ប៉ុន្តែ​បើ​ចង់ស្តារ​​ស្ថិរភាពនៃ​​លំហូរពាណិជ្ជកម្មឡើងវិញ​យ៉ាង​ពិត​ប្រាកដ ​ នោះ​បញ្ហា​គន្លឹះ​គឺ​ត្រូវស្តារ​ការ​ធ្វើ​​នាវាចរណ៍នៅ​​ច្រកសមុទ្រហ័រមូសឱ្យ​មាន​ភាព​ប្រក្រតី​ឡើង​វិញ  ៕

ដោយ : CCFR


ចែករំលែក៖