ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej)

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃ Bhumibol Adulyadej នៅស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ព្រះ មហាក្សត្រថៃ Bhumibol Adulyadej បានសោយទិវង្គត កាលពីរសៀល ថ្ងៃ ទី១៣ ខែតុលា ឆ្នាំ២០១៦ ដោយព្រះជន្មាយុ៨៩ព្រះវស្សា។ រដ្ឋាភិបាលប្រទេសថៃ បានប្រកាសកាន់ទុក្ខរយៈពេល១ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវ ការចូលរួមរំលែកទុក្ខ និងសោកស្តាយ បំផុត ចំពោះការបាត់បង់ដ៏ធំធេងនេះថ្វាយព្រះមហាក្សត្រិយានី និងព្រះរាជវង្សា នុវង្ស រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ និងសូមបួងសួង សូមវិញ្ញាណក្ខន្ធព្រះអង្គ ឆាប់បានចាប់បដិសន្ធិក្នុងព្រះបរមសុគតិភព គ្រប់ជាតិកុំបីឃ្លៀងឃ្លាតឡើយ ៕

 

43 1 2 4 6


ចែករំលែក៖