ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបទីតាំងហ្គេមបាញ់ត្រី៣កន្លែងនៅផ្លូវ រថភ្លើងក្នុងសង្កាត់ទួលសង្កែ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះបង្ក្រាបទីតាំងបើកលេង ហ្គេមសីុសងខុសច្បាប់ (ហ្គេមបាញ់ត្រី) និងបង្កប់ការប្រើប្រាស់គ្រឿងញៀនផងដែរនោះចំនួន៣ទីតាំងស្ថិតនៅផ្លូវរថភ្លើងក្នុង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ការបង្ក្រាបល្បែងសីុសងប្រភេទហ្គេម បាញ់ត្រីរបស់កម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលខាងលើនេះបានធ្វើឡើង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦វេលា ម៉ោង១១ព្រឹកដោយក្នុងនោះទីតាំងចំនួន ៣ដែលស្ថិតមិនឆ្ងាយពីគ្នាប៉ុន្មានធ្លាប់ល្បី ល្បាញគ្មានកម្លាំងមូលដ្ឋានឬក៏ខណ្ឌចុះ បង្ក្រាបនោះឡើយដោយគេសង្ស័យថា សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវមិន បង្ក្រាបទីទាំងនោះមានការត្រូវរ៉ូវគ្នានិងបង់ ប្រាក់ជាខែប្រចាំ។

សមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្ក្រាប នេះផងដែរមានការឯកភាពនិងបញ្ជាពី លោកសៀង សុខ ព្រះរាជអាជ្ញារងរាជធានី ភ្នំពេញ ។ ទូហ្គេមដែលសមត្ថកិច្ចរឹបអូសទីតាំង ទាំង៣ខាងលើមានចំនួន៤ទូក្នុងនោះបាន ឃាត់ខ្លួនមនុស្ស៥នាក់ ឈ្មោះ សីុណា ចិន្តា ភេទប្រុស អាយុ២៤ឆ្នាំ, ឈ្មោះឡាយ ចន្នី ភេទប្រុស អាយុ៣៣ឆ្នាំ, ឈ្មោះ នាង ដារ៉ា ភេទប្រុស អាយុ៥០, ឈ្មោះឈុន ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ និងឈ្មោះ អុំ វៃ ភេទប្រុស អាយុ៣០ឆ្នាំយកទៅកាន់ការិ យាល័យព្រហ្មទណ្ឌកម្រិតស្រាលដើម្បីសួរនាំនិងកសាងសំណុំរឿងទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា ល្បែងហ្គេមបាញ់ត្រីនិង Net ២៤ម៉ោងដែលលួចបង្កប់ការភ្នាល់ប្រព័ន្ធខាងលើមានទីតាំងនៅច្រើនទៀតស្ថិតនៅក្នុងខណ្ឌឫស្សីកែវមានហ្គេមបាញ់ត្រីជាច្រើន និង ទីតាំងអីុនធើណេតដែលបើកលួចបង្កប់នូវ ការលេងល្បែងសីុសងតាមរយៈប្រព័ន្ធខាង លើនេះ ហើយសមត្ថកិច្ចនគរបាលខណ្ឌ និងប៉ុស្តិ៍មិនដែលយកចិត្តទុកដាក់បង្ក្រាប និងទប់ស្កាត់នោះឡើយ ៕ អរុណរះ

4 1 2 3


ចែករំលែក៖