ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងនៅខេត្តកំពង់ស្ពឺធ្វើឲ្យប៉ះពាល់ស្រូវ៤ពាន់ហិកតា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជំនន់ទឹកភ្លៀងដែលបង្កឡើងចាប់តាំងពីថ្ងៃទី២ ខែតុលា រហូតដល់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ បានធ្វើឲ្យប៉ះពាល់ស្រូវប្រជាកសិករក្នុងខេត្តកំពង់ស្ពឺទំហំ៤,៧៧៦ហិកតាក្នុងនោះខូចខាតទាំងស្រុងប្រមាណ៣១៦ហិកតា។ស្រូវ ដែលប៉ះពាល់នេះ ស្ថិតក្នុងស្រុកគងពិសី សំរោងទង និងភ្នំស្រួច។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិ កម្មរុក្ខាប្រមាញ់និងនេសាទនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ បានចុះទៅពិនិត្យស្ថានភាពស្រូវប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយផ្ទាល់ព្រមទាំងដាក់ចេញនូវវិធានការបន្ទាន់មួយចំនួនសម្រាប់ជួយប្រជាពលរដ្ឋបង្កបង្កើនផលឡើងវិញក្រោយពេលទឹកស្រកផងដែរ។

លោក វេង សាខុន បានចាត់ចែងឲ្យ ទម្លាក់ពូជស្រូវទៅមន្ទីរកសិកម្មខេត្តនិង បែងចែកទៅតាមស្រុករងផលប៉ះពាល់ ហើយត្រូវសាបសំណាបប្រមូលផ្តុំទុកចែកជូនប្រជាពលរដ្ឋដាំដុះឡើងវិញ ហើយកន្លែងដែលប្រជាពលរដ្ឋមានដីសម្រាប់សាបសំណាបគឺចែកជូនពូជស្រូវតែម្តង។

លោក វេង សាខុន ក៏ណែនាំឲ្យមន្រ្តី មន្ទីរកសិកម្មខេត្តកំពង់ស្ពឺចុះចាត់ចែងឲ្យប្រជាពលរដ្ឋដាំដំណាំរួមផ្សំផ្សេងក្រោយទឹកសម្រកផងដែរ ដើម្បីបន្ថែមចំណូលផ្គត់ផ្គង់ជីវភាព។ លោក វេង សាខុន បានឲ្យ ដឹងថា ការធ្វើស្រូវវស្សានៅក្នុងខេត្តកំពង់ស្ពឺ បានបិទបញ្ចប់ហើយក្នុងនោះស្រូវដែល បង្កបង្កើនផលរួចមានចំនួន១១៥,១០៦ហិកតាស្មើ១០១ភាគរយនៃផែនការកំណត់។

សូមបញ្ជាក់ថា ស្រុកមួយចំនួនក្នុងខេត្តកំពង់ស្ពឺ បានជួបនូវការជនលិចដោយជំនន់ទឹកភ្លៀងអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយសារជំនន់ទឹកធ្លាក់ពីស្ទឹងព្រែកត្នោត និងភ្នំឱរ៉ាល់។ ជំនន់នេះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ផលដំណាំរបស់ប្រជា ពលរដ្ឋផ្ទះប្រជាពលរដ្ឋមួយចំនួនធំក៏ត្រូវ ជន់លិចធ្វើឲ្យខូចទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួនធំផងដែរ៕ សហការី

dddd dw as

www


ចែករំលែក៖