ខេត្តសៀមរាប ៖ បុរសម្នាក់សម្រេចចិត្ត ចងកបញ្ចប់ជីវិតនៅនឹងដើមឈើក្បែរផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលបន្ទាប់ពីមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធរយៈពេល២-៣ថ្ងៃកន្លងទៅបង្កឱ្យភ្ញាក់ផ្អើលដល់ពលរដ្ឋកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៨ ខែតុលា ស្ថិតនៅភូមិនគរក្រៅ សង្កាត់នគរធំ ក្រុង-ខេត្តសៀមរាប ។ ជន រងគ្រោះ ឈ្មោះឡាយ សន អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ។
ប្រពន្ធជនរងគ្រោះនិយាយថា គ្រួសារគាត់បានឈ្លោះប្រកែកគ្នាដោយពាក្យសម្តី ២ទៅ៣ថ្ងៃមកហើយក្រោយពីឈ្លោះប្រកែកគ្នា ប្តីគាត់បានដើរចេញពីផ្ទះមិនដឹងទៅណាទេ ។ លុះនៅព្រឹកថ្ងៃទី១៨ ស្រាប់តែ ប្រទះឃើញប្តីចងកសម្លាប់ខ្លួននៅនឹងដើមឈើក្បែរផ្ទះតែម្តង។
នគរបាលក្រុងសៀមរាបបានឱ្យដឹងថា ករណីចងកនេះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុឃើញជនរងគ្រោះចងកនឹងខ្សែក្រវាត់នៅលើដើមឈើក្បែរផ្ទះនោះប្រាកដមែន ។
បន្ទាប់មកអ្នកស្រុកសហការជាមួយ កម្លាំងជំនាញចុះពិនិត្យសាកសពនិងកាត់ខ្សែ ទម្លាក់មកដីនិងក្រោយពិនិត្យរួចរាល់អាចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតដោយខ្លួនឯងប្រាកដ។ ករណីនេះមិនមែនពាក់ព័ន្ធជាអំពើឃាតកម្មនោះទេហើយបានប្រគល់សាកសព ជនរងគ្រោះឲ្យទៅក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ សហការី