ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យ “វិទ្យាល័យ សេរីសោភ័ណ្ឌ” ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី ១៨ ខែតុលាដដែលនេះ បន្ទាប់ពីបានអញ្ជើញចុះពិនិត្យ “សាលាបឋមសិក្សា ហ៊ុន សែន ឈ្នួរមានជ័យ ” រួចហើយ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៅ“វិទ្យាល័យ សេរីសោភ័ណ្ឌ”ស្ថិតក្នុងក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ដោយបានពិនិត្យមើលឃើញអំពីកង្វះខាត និងតម្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្សនៅទីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសប្បុរសជនបានផ្តល់ជូន អាគារសិក្សា១ខ្នង កំពស់៤ជាន់ ស្មើនឹង ៤០បន្ទប់ រាងអក្សរ L ដោយជាន់ក្រោមដាក់ផ្នែកមតេយ្យ ។ ផ្តល់ជូន ម៉ាសិុន កុំព្យួទ័រ ២០គ្រឿង ម៉ាសិុន ព្រីន ៥គ្រឿង និងម៉ាសិុនថតចម្លង ចំនួន៤គ្រឿងផងដែរ។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចគតិស្រឡាញ់ក្មួយៗ និងចៅៗគ្រប់គ្នា ៕

5 1 2 3 4


ចែករំលែក៖