ខេត្តតាកែវ ៖ មកដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ចំនួន ក្មេងៗដែលពុលអាហារមានការកើនឡើង បួករួមទាំងអាណាព្យាបាលសិស្សានុសិស្ស និងគ្រូបង្រៀនផងដែរ ។ ករណីពុលអាហារនេះ បើតាមការលើកឡើងជាបឋមពីលោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាល ខេត្តតាកែវបានប្រាប់ថា អាចបណ្តាលមកពីការរៀបចំអាហារឲ្យសិស្សទទួលទានខ្វះអនាម័យពីអ្នកចំអិន ។
ក្រោយពីមានករណីពុលអាហារនេះកើតឡើង ខាងមន្ទីរសុខាភិបាល ខេត្តតាកែវ បានយកអាហារទាំងនោះទៅធ្វើពិសោធន៍នៅមន្ទីរពិសោធនារាជនាធីភ្នំពេញដើម្បីរកការពិត។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅសាលាបថមសិក្សា តាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីពុលចំណីអាហារ មានបាយ សាច់ក្រក គ្រាប់សណ្តែក ពោត ដែលចែកដោយ វិទ្យាស្ថាន ខែម អែត អន្តរជាតិ ដែលមានក្មេងៗចូលរួម១៣៧នាក់។
ក្រោយពីបរិភោគរួចស្រាប់តែក្មេងៗទាំងនោះកើតអាការៈក្អួតចង្អោរ និងរាគរួសជាបន្តបន្ទាប់ នាំឲ្យមានការភ្ញាក់ផ្អើលតែម្តង ដោយគិតត្រឹមព្រឹកថ្ងៃ១៩ ខែតុលា ឆ្នាំ២០១៦ គឺមានអ្នកពុលចំនួន៩៥នាក់ ក្នុងនោះក្នេងស្រីមាន៤៣នាក់ អាណាព្យាបាលសិស្ស០៨នាក់ គ្រូបង្រៀន៤នាក់ផងដែរ និងកំពុងសម្រាក់ព្យាបាលនៅមណ្ឌលសុខភាពអង្គការចំនួន៥៥នាក់ មន្ទីរពេទ្យបង្អែកខេត្តតាកែវចំនួន ៣៧នាក់ មណ្ឌលសុខភាភអង្គតាសោម៣នាក់ ៕ ជីសូរិកា