ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការផ្សារអូរឫស្សីប្រជុំពង្រឹង និងត្រួតពិនិត្យការងារប្រចាំថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ម៉ោង៩និង៤៥នាទីព្រឹក គណៈកម្មការផ្សារអូរឫស្សី បានប្រជុំពង្រឹង និង ត្រួតពិនិត្យ ការងារប្រចាំថ្ងៃ ព្រមទាំងបានបែងចែកលិខិតអញ្ជើញដល់ប្រធាន អនុប្រធានគណៈកម្មការផ្សារ ចូលរួមពិធី សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ និងបានបែងចែកបដា ខិត្តប័ណ្ណផ្សព្វផ្សាយពិព័រណ៍ការងារថ្នាក់ជាតិ National Career Fair 2016 នាថ្ងៃទី៥-៦ ខែវិច្ឆិកា , បែងចែកកម្លាំងចូលរួមធ្វើពលកម្ម អនាម័យ បោសសម្អាតតាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌ7មករា និង រៀបចំសម្ភារះធ្វើអនាម័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ផងដែរ ៕ ស សម

3 1 2


ចែករំលែក៖