ខេត្តកំពង់ធំ៖ កាលពីនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ មានហេតុកាណ៍ភ្ញាក់ផ្អើលមួយដោយសារ បុរសម្នាក់ ផឹកស្រាស្រវឹងហើយ ចុះមុជទឹកស្ទឹងសែន ហែលមិនរួច ក៏លង់ទឹកស្លាប់តែម្តង ។
ហេតុការណ៍នេះបានកើតឡើងនៅភូមិប្រឡាយ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីម្ដាយជនរងគ្រោះឲ្យដឹងថា ជនរងគ្រោះឈ្មោះ សោម សំ ហៅថោង ថាត អាយុ៣៨ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។ ប្រភពបន្តថា កូនរបស់គាត់ បានផឹកស្រាស្រវឹងជាប្រចាំ លុះដល់ថ្ងៃកើតហេតុ រូបគេបានផឹកស្រាស្រវឹង រួចចុះមុជទឹកស្ទឹងសែន ក៏លង់ទឹកស្លាប់តែម្ដង ។
សមត្ថកិច្ចនគរបាលស្រុកបានប្រាប់ថា ក្រោយពី ទទួលព័ត៌មានភ្លាម កម្លាំងជំនាញប៉ុស្តិ៍រដ្ឋបាល បានសហការជាមួយអាជ្វាធរមូលដ្ឋាន ចុះពិនិត្យ និងធ្វើ កុសល្យវិច័យឃើញថា មិនមានស្លាកស្លាមរបួសកន្លែងណា ពាក់ព័ន្ធករណីឃាតកម្នឡើយ
ទើបសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចប្រគល់សាកសពជូនសាច់ញាតិ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី