ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់យកម៉ូតូអឹមអេសអិុចកណ្តាលយប់នៅ ខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ ៖ យុវជន២នាក់ត្រូវបានជន សង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿងតាមប្លន់ យកម៉ូតូរបស់ខ្លួនម៉ាកអឹមអេសអិុចជិះគេច ខ្លួនបាត់ស្រមោល ខណៈជនរងគ្រោះខាង លើដឹកគ្នាគោលបំណងទៅកាន់ផ្ទះនៅ ព្រែកព្នៅ។

ករណីប្លន់យកម៉ូតូខាងលើនេះបាន កើតឡើងនៅវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅលើបណ្តោយផ្លូវលេខ ៥៩៨ មុខស្ថានីយប្រេង PTT ក្រុមទី១២ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ប៉ាល់ យូហាន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ-សង្កាត់-ខណ្ឌព្រែកព្នៅ ហើយម៉ូតូរបស់ខ្លួនដែលជនសង្ស័យយក ទៅបាត់នោះម៉ាកអឹមអេសអិុច ពណ៌ខ្មៅ មិនចាំស្លាកលេខ ។ ដោយឡែកជន សង្ស័យត្រូវបានជនរងគ្រោះអះអាងថា មានគ្នា៥នាក់ជិះម៉ូតូ២គ្រឿងស្លៀកពាក់ សីុវិលម៉ាកហុងដាសេ១២៥។

បើតាមការឲ្យដឹងពីជនរងគ្រោះមុន ពេលកើតហេតុខ្លួននិងមិត្តភក្តិបានចេញពី ច្រៀងខារ៉ាអូខេនៅហាងដោយមិនចាំយីហោ រួចជិះម៉ូតូឌុបគ្នាតាមផ្លូវលេខ៥៩៨ ក្នុងគោលបំណងទៅកាន់ផ្ទះនៅខណ្ឌ ព្រែកព្នៅ។ លុះធ្វើដំណើរដល់ចំណុច ខាងលើក៏មានក្រុមម៉ូតូរបស់ជនសង្ស័យ ២គ្រឿងបើកដេញតាមឃើញដូច្នេះពួកគេ ក៏បានផ្តួលម៉ូតូគេចខ្លួនក៏ត្រូវបានក្រុមជន សង្ស័យយកម៉ូតូនោះទៅបាត់តែម្តង។

បើតាមសម្តីនគរបាលប៉ុស្តិ៍ទួលសង្កែ បានឲ្យដឹងថា ករណីខាងលើនេះមិនមែន ជាករណីប្លន់នោះទេ គឺជនរងគ្រោះត្រូវ បានរថយន្តមួយគ្រឿងកៀរឲ្យដួលហើយ គាប់ជួនពេលនោះក៏មានក្រុមយុវជនមួយ ក្រុមទៀតបានមកឃើញក៏ជួយលើកម៉ូតូ ហើយជនរងគ្រោះក៏បានអរគុណតែមាន ជនម្នាក់នៅក្នុងចំណោមជនសង្ស័យលើក ម៉ូតូជនរងគ្រោះជិះគេចទៅបាត់តែម្តង៕ អរុណរះ

3 1 2


ចែករំលែក៖