ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបស្ត្រីម្នាក់ចេញពីហូបការត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ រីឯបក្ខពួក រត់រួច

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ឫស្សីកែវបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមគូ កនរបស់ពួកគេដែលធ្វើសកម្មភាពឆក់ យកកាបូបពីស្ត្រីម្នាក់ដែលជិះម៉ូតូចេញពី ហូបការគេឆ្ពោះមកផ្ទះ។

ករណីខាងលើនេះបានកើតឡើងនៅ វេលាម៉ោង១៨និង២០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្រុម១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ស្ត្រីរងគ្រោះបានឲ្យដឹងថា ខ្លួនបានជិះ ម៉ូតូម៉ាកធូដេ ចេញពីហូបការឆ្ពោះមកកាន់ ផ្ទះរបស់ខ្លួនដោយកាបូបកាន់ជាប់នឹងដៃ។ ខណៈនោះស្រាប់តែជនសង្ស័យបានជិះម៉ូតូម៉ាកស៊ុយហ្សុ៊យគីស្តេប២នាក់ធ្វើសកម្ម ភាពទាញយកកាបូបដែលកាន់នៅដៃ របស់គាត់តែពេលនោះគាត់បានទាញទៅ ទាញមកជាមួយនឹងជនសង្ស័យបណ្តាល ឲ្យដួលម៉ូតូទាំងអស់គ្នា។

ស្ត្រីរងគ្រោះបានឲ្យដឹងទៀតថា បក្ខ ពួករបស់ជនសង្ស័យម្នាក់បានរត់ហើយ ម្នាក់ទៀតត្រូវបានគាត់ស្រែកឲ្យអ្នកស្រុក ជួយចាប់ដើម្បីប្រគល់ឲ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់ ។

លោកតូច គឹមសុង នាយប៉ុស្តិ៍នគរ បាលឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនឈ្មោះទួន រតនៈ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅផ្ទះ លេខ២២៥៤ ផ្លូវលេខ៩៣ សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ រីឯអ្នកដែលរត់រួច មានឈ្មោះរី អាយុប្រហែលជា២៨ឆ្នាំ មាន ទីលំនៅក្នុងសង្កាត់ទួលសង្កែ ដែលបច្ចុប្បន្ន សមត្ថកិច្ចបានស្រាវជ្រាវដើម្បីតាមទៅចាប់ ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

បទល្មើសដែលកើតឡើងនៅក្នុងសង្កាត់ ឫស្សីកែវទាំងករណីប្រើប្រាស់និងជួញដូរ ថ្នាំញៀន លួច ឆក់ និងគាស់ផ្ទះភាគច្រើន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍និងប្រជាការពារសង្កាត់ឫស្សីកែវបង្ក្រាបបានទាន់ពេល វេលាដែលធ្វើឲ្យប្រជាពលរដ្ឋមានទំនុក ចិត្តជាងបណ្តាប៉ុស្តិ៍ផ្សេងៗ៕ អរុណរះ

1 2 3


ចែករំលែក៖