ខេត្តស្ទឹងត្រែង ៖ ជនជាតិចិន និងជន ជាតិវៀតណាម៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចច្រកទ្វារអន្តរជាតិត្រពាំងក្រៀល សហការជាមួយមន្ត្រីអនុវត្តច្បាប់(BLO)ឃាត់ ខ្លួន រួមជាមួយសារធាតុញៀនម្សៅ និងគ្រាប់ចំនួន៥មុខដែលការឃាត់ខ្លួននេះបានធ្វើឡើង កាលពីវេលាម៉ោង៣និង១០នាទី រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅ ចំណុចច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។
សមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិត្រពាំងក្រៀលបានឲ្យដឹងថា ជនជាតិចិន២នាក់ និងជនជាតិវៀតណាម២នាក់ ដែលសមត្ថ កិច្ចឃាត់ខ្លួនទី១-ឈ្មោះវ៉ាង ចិន ភេទប្រុស អាយុ៣៤ឆ្នាំ (ជនជាតិចិន) មានមុខរបរ លក់ផ្លែឈើ មានទីលំនៅបច្ចុប្បន្នភូមិ នីម៉ុងគោល សង្កាត់នីម៉ុងគោល ក្រុង នីម៉ុងគោល ខេត្តហឿប៉ី (ប្រទេសចិន) ២-ឈ្មោះចាង ហានឈឹង ភេទប្រុស អាយុ ២៣ឆ្នាំ(ជនជាតិចិន)មុខរបរលក់ផ្លែឈើ មានទីលំនៅបច្ចុប្បន្ន ភូមិនីម៉ុងគោល សង្កាត់នីម៉ុងគោល ក្រុងនីម៉ុងគោល ខេត្តអូឡានឆាវប៉ី (ប្រទេសចិន) ទី៣-៣ឈ្មោះយឿង កុកយ៉ីង ភេទប្រុស អាយុ ៥០ឆ្នាំ(ជនជាតិវៀតណាម)មុខរបរលក់ ដូរ និងទី៤-ឈ្មោះហ័ន យ៉ាំងទុយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ជាជនជាតិ វៀតណាម ទាំង២នាក់មានទីលំនៅបច្ចុប្បន្នទីក្រុងហូជីមិញ ប្រទេសវៀតណាម ។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យជន ជាតិចិន២នាក់ និងជនជាតិវៀតណាម ២នាក់បានធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា-ឡាវត្រូវបានកម្លាំងសមត្ថកិច្ចច្រកទ្វារ អន្តរ ជាតិត្រពាំងក្រៀល សហការជាមួយមន្ត្រី អនុវត្តច្បាប់(BLO)ឃាត់ខ្លួនរួមជាមួយសារធាតុញៀនមានម្សៅ និងគ្រាប់ចំនួន ៥មុខបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងចាត់ការបន្ត ។
លោកវរសេនីយ៍ឯកសាន់ និមុល ស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានប្រាប់ឲ្យដឹងថា ជនសង្ស័យជន ជាតិចិន២នាក់ វៀតណាម២នាក់ កំពុងស្ថិតក្រោមការឃាត់ខ្លួនរបស់សមត្ថកិច្ចនៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំយកសារធាតុ ដែលសង្ស័យជាម្សៅ និងគ្រាប់ចំនួន៥មុខទៅពិនិត្យនៅមន្ទីរពិសោធន៍ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបើសិនជារកឃើញមានសារធាតុគីមី ឬក៏សារធាតុញៀនសមត្ថកិច្ចនឹងអនុវត្តទៅតាមនីតិវិធី ៕ សហការី