ព័ត៌មានទាន់ហេតុការណ៍៖

ផ្នែកបំភ័ន្តអក្ខរៈកងទ័ពទាំង២ជួបគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៦ លោកវរសេនីយ៍ឯកដាវ កុងម៉ាច់ ស្នងការរង ស្នងការបំភ័ន្តអក្ខរៈ អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងសហការីបានចូលជួបសម្តែងការគួរសម ជាមួយលោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារ ជាតិនៅទីស្តីការក្រសួង ។

លោកវរសេនីយ៍ឯក ដាវ កុងម៉ាច់ បាន សម្តែងភារវកិច្ចយ៉ាងកក់ក្តៅពីសំណាក់ ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ក្នុង ឱកាសដំណើរបំពេញទស្សនកិច្ចរបស់ គណៈប្រតិភូយើង ខ្ញុំ ព្រមទាំងពិភាក្សាការងារជាមួយទីចាត់ការបំភ័ន្តអក្ខរៈ អគ្គបញ្ជា ការខ.ភ.ម. ដើម្បីឈ្វេងយល់សេចក្តីត្រូវការរបស់ទីចាត់ការ ក្នុងការអភិវឌ្ឍជំនាញ បំភ័ន្តអក្ខរៈ រវាងប្រទេសយើងទាំងពីរ កង ទ័ពទាំងពីរឲ្យកាន់តែសុក្រឹតច្បាស់លាស់ប្រសើរឡើងថែមទៀត ។

លោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន ក៏បានលើកឡើងពីប្រវត្តិនៃការកកើតជំនាញបំភ័ន្តអក្ខរៈតាំងពីទសវត្សទី៨០ ដែលរូបលោកជាអ្នកទទួលខុសត្រូវលើការងារ “ជា ការងារលាក់ការសម្ងាត់បំផុត” ។ សម្រាប់ អ្នកកាន់ការងារបកប្រែលើការងារនេះ ។

បច្ចុប្បន្នមនុស្សចាស់ៗមួយចំនួនបាន ស្លាប់ដោយសារជំងឺ អ្នកខ្លះផ្លាស់ប្តូរភារកិច្ច ទៅបំពេញការងារផ្សេងៗ ។ មកដល់ពេល នេះយើងបានដំណើរការបណ្តុះបណ្តាលធន ធានមនុស្សឲ្យបន្តវេនដល់មនុស្សស្រករ ក្រោយៗ ។ ក្នុងនោះយើងបន្តបណ្តុះ បណ្តាល ក្នុង និងក្រៅប្រទេសឲ្យបានចំនួនសមស្របតាមសេចក្តីត្រូវការនៃការងារ ។

លោករដ្ឋលេខាធិការបានសំណូមពរ ដល់ភាគីមិត្តជួយជំនាញនេះឲ្យកាន់តែ ប្រសើរឡើង លើសេចក្តីត្រូវការនៃការងារ ក៏ដូចជាពិភាក្សា ប្តូរយោបល់ក្នុងការពង្រឹង សហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង ថែមទៀត ៕ សុខ ដុម

ase ase-1 ase-2

 


ចែករំលែក៖