ព័ត៌មានទាន់ហេតុការណ៍៖

មីយ៉ាន់ម៉ាមានសក្តានុពលយ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ចក្រោយកែទម្រង់ប្រជាធិបតេយ្យ

ចែករំលែក៖

ក្រោយពេលមីយ៉ាន់ម៉ាបានផ្លាស់ប្តូរ នយោបាយដឹកនាំប្រកបដោយប្រជាធិបតេយ្យមកធ្វើឲ្យសហគមន៍អន្តរជាតិបានលុបចោលទណ្ឌកម្មដល់ប្រទេសនេះព្រមទាំងមានការផ្សះផ្សាជាតិសាសន៍ធ្វើឲ្យ មីយ៉ាន់ម៉ាក្លាយជាតំបន់ដែលមានការ ទាក់ទាញយ៉ាងខ្លាំងលើវិស័យទេសចរណ៍ ដោយប្រទេសនេះសម្បូរទៅដោយសម្បត្តិធម្មជាតិ។

ប្រទេសមីយ៉ាន់ម៉ាកំពុងតែសង្ឃឹមថា នឹង ទាក់ទាក់ភ្ញៀវទេសចរ៧,៥លាននាក់ក្នុង មួយឆ្នាំគិតត្រឹមឆ្នាំ២០១៩ខាងមុខនេះ ខណៈដែលប្រទេសនេះបានងើបឡើងក្លាយ ជាចំណុចគោលដៅដ៏ក្តៅគគុកមួយក្នុង ចំណោមប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន។

លោក Tint Thwin អគ្គនាយកទទួល បន្ទុកផ្នែកទេសចរណ៍និងសណ្ឋាគារបានឱ្យដឹងថា ក្នុងឆ្នាំនេះប្រទេសមីយ៉ាន់ម៉ាកំពុង តែស្ថិតក្នុងផ្លូវមួយដែលនឹងស្វាគមន៍ភ្ញៀវទេសចរចំនួន៥,៥លាននាក់ពោលគឺកើនឡើងស្ទើរតែ១លាននាក់បើបៀបធៀបនឹងឆ្នាំ២០១៥។

លោកបានបន្ថែមទៀតថា យើងកំពុង តែសង្ឃឹមថា ចំនួននេះនឹងកើនឡើងដល់ ៧,៥លាននាក់ក្នុងមួយឆ្នាំក្នុងរយៈពេល ៣ឆ្នាំខាងមុខ។

ដើម្បីបង្កើននូវចំណូលនៅក្នុងប្រទេសក្រីក្រនេះយើងចាំបាច់ត្រូវតែស្វែងរកគោល ដៅថ្មីៗសម្រាប់ភ្ញៀវទេសចរ ហើយយើង នឹងគាំទ្រភ្ញៀវទេសចរដែលពឹងផ្អែកលើ សហគមន៍។

បើធ្វើការប្រៀបធៀបទៅនឹងប្រទេសថៃគឺប្រទេសទទួលភ្ញៀវទេសចរចំនួន៣០ លាននាក់កាលពីឆ្នាំមុន។

ការចង់ដឹងចង់ឮនៅក្នុងវប្បធម៌ និង សម្រស់ធម្មជាតិរបស់ប្រទេសមីយ៉ាន់ម៉ានេះបានកើនឡើងនាពេលបច្ចុប្បន្ននេះ បន្ទាប់ពីលោកស្រី អ៊ុងសាន ស៊ូជី ដឹកនាំ ប្រទេស។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ ដោយក៏នៅតែមានការប្រកួតប្រជែងគ្នា ដដែល។

សណ្ឋាគារគឺមានតម្លៃថ្លៃហើយជា រឿយៗមិនបានបំពេញស្តង់ដារដូចប្រទេស ថៃ ម៉ាឡេស៊ី និងវៀតណាមទេ។

លើសពីនេះទៅទៀតនោះមានឧប្បត្តិហេតុជាច្រើនបានកើតឡើងនៅពេល ដែលឥរិយាបថរបស់ភ្ញៀវទាំងនោះបានប៉ះទង្គិចនឹងវប្បធម៌របស់មីយ៉ាន់ម៉ា៕ សាធី

aaaaaaaaaaa


ចែករំលែក៖