ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ក្លូត សុវណ្ណ មេបញ្ជាការរង និងនាយសេនាធិការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំងជានាយកវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ជំនួសលោកឧត្តមសេនីយ៍ត្រី ញឹម សីលា ដែលទទួលភារកិច្ចថ្មី។
សូមជម្រាបថា ៖ តាមការគ្រោងទុកការប្រកាសចូលកាន់តំណែងជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
អនុក្រឹត្យសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច