ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថបង្ក្រាបក្រុមចោរប្លន់ជិតសាលាខេត្ត ពីរនាក់ ខណៈរត់រួចម្នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ ចោរថ្លើមធំហ៊ានចូលប្លន់យកម៉ូតូក្បែសាលាខេត្តសៀមរាប ប៉ុន្ដែសំណាងល្អត្រូវកម្លាំងអាវុធហត្ថតាមប្រម៉ាញ់ និងចាប់ខ្លួនបក្ខពួកចំនួន២នាក់ ក្នុងចំណោមបីនាក់ហើយកំពង់រត់គេចខ្លួន បណ្ដាលឲ្យមានការប៉ះទង្គិចគ្នារបួសមន្ត្រីអាវុធហត្ថម្នាក់ផងដែរ ។

ហេតុការណ៍បង្ក្រាបក្រុមចោរប្លន់នេះដែរ គឺនៅវេលាម៉ោង២១យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅផ្លូវ៦០ម៉ែត្រ ក្នុងភូមិចុងកៅស៊ូសង្កាត់ស្លក្រាម ក្រុងសៀមរាប ។

មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យមានគ្នា ៣នាក់ប្រដាប់ដោយកាំបិត បុ័ងតោ ២ដើម និង ម៉ូតូ០១គ្រឿងម៉ាក សេ១០០ ពណ៌ខ្មៅ សេរី៩៩ ស្លាកលេខ ណ ៤៦១៣ ភព១ បានយកកាំបិតទៅភ្ជង់ ជនរងគ្រោះ២នាក់ ១ឈ្មោះ ឈៀង រតនា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ លក់ដូរទីលំនៅក្រុមទី១ភូមិ ទ្រាំង សង្កាត់ ស្លក្រាម ក្រុង សៀមរាប ។ ២ឈ្មោះ អេង វ៉ាន់និត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សរស់នៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ក្រុមជនសង្ស័យ វាយយកបាន ទូរស័ព្ទ១គ្រឿងម៉ាក samsung ពណ៌ស បន្ទាប់មក ជនសង្ស័យបានភ្ជង់យកម៉ូតូ តែមិនបានសម្រេច ដោយកម្លាំងកងរាជអាវុធហត្ថ ល្បាតទៅទាន់ ហើយបានដេញប្រផាប់ចាប់ប្រភីង ដោយកម្លាំង អាវុធហត្ថចល័ត គ១៤ ចំនួន៣ម៉ូតូ កម្លាំងអាវុធហត្ថ ក្រុង និងជំនាញខេត្ត ។

សមត្ថកិច្ចបន្ថែមថា ជាលទ្ធផលបង្រ្កាប ជនសង្ស័យចំនួន ២នាក់៖ទី១ឈ្មោះ សុខ សារ៉ាត់ ភេទ ប្រុស អាយុ ២៥ ឆ្នាំ។ទី២/ឈ្មោះ សុខ រិន ភេទ ប្រុស អាយុ២៧ឆ្នាំចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ សុខ សុីណា ភេទ ប្រុស អាយុ២០ឆ្នាំ បានរត់គេចខ្លួនបាត់។ -ជនសង្ស័យទាំង៣នាក់ មាន មុខរបរ ជាងធ្វើ តុ ទូ ស្នាក់នៅ ភូមិ ចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង សៀមរាប។ស្រុកកំណើត នៅភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ខ័ណ្ឌឬស្សីកែវ រាធានីភ្នំពេញ។

សមត្ថកិច្ចបន្ថែមថា៖ វត្ថុតាងដកហូតរួមមាន:ទូរស័ព្ទ២គ្រឿង និង ម៉ូតូ ១គ្រឿង ម៉ូតូជនរងគ្រោះម៉ាក សេ១២៥ ពណ៌ខ្មៅ សេរី ២០១៥ និងម៉ូតូ Honda ១០០សេរី1999 (ម៉ូតូជនសង្ស័យ) ។

យោងតាមចម្លើយសារភាពជនសង្ស័យ បក្ខពួក របស់គេធ្លាប់ធ្វើសកម្មភាព នៅក្នុងរាជធានីភ្នំពេញចំនួន៣លើក និងសៀមរាប២លើក ។ លើកទី១ នៅភូមិគីឡូលេខ៧ សង្កាត់គីឡូលេខ៧ ខណ្ឌឫស្សីកែវ លើកទី២ នៅវត្តភ្នំ សង្កាត់ដូនពេញ ខណ្ឌដូនពេញ លើកទី៣ នៅផ្សាដើមពោធិ៍ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។ លើកទី៤ ថ្ងៃ១៨ ខែតុលា ឆ្នាំ២០១៦ នៅខាងលិច រង្វង់មូលផ្លូវ៦០ម៉ែត្រ ខេត្តសៀមរាប ។ លើកទី៥យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅខាងជើង រង្វង់មូលផ្លូវ៦០ម៉ែត្រ ខេត្តសៀមរាប ។

បច្ចុប្បន្នកម្លាំងអាវុធហត្ថកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ត ៕ ជានិរន្ដរ៍

w3 vee


ចែករំលែក៖