ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលស្រុកពញាឮ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោសកាប់ធាក់យកម៉ូតូនិងបទសមគំនិត

ចែករំលែក៖

ខេត្តកណ្តាល៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោសដោយ កាប់ធាក់យកម៉ូតូនិងបទសមគំនិត កាលថ្ងៃថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១ រំលងអធ្រាត្រ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ចាស់ ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ភូមិទេពប្រណម្យ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។

ឃាត់ខ្លួនជនសង្ស័យចំនួ៤នាក់(ភេទប្រុស៣ នាក់)មានទីលំនៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និង១នាក់ទៀត មានទីលំនៅសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

វត្ថុតាងចាប់យក៖

-កាបិតផ្គាក់ផ្លែដែក ចំនួន ១

-ខ្នងកង់មុខ និងកង់ក្រោយ ចំនួន ២

-ក្បាំងម៉ូតូខាងមុខ ចំនួន ២ និងផ្លាកក ចំនួន ១

-មួកសុវត្ថិភាព ចំនួន ១

-ដែកចង្អើរមុខ ចំនួន ១

-ដែកចង្អើរកណ្តាល ចំនួន ១

-ជ័រទូកម៉ូតូ ចំនួន ១ និងផ្លាកលេខម៉ូតូ ដាច់ជា ២បំនែក

-ម៉ូតូ ចំនួន ១គ្រឿង

មធ្យោបាយ៖-ម៉ូតូ ចំនួន ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី៕


ចែករំលែក៖