ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបញ្ជូនកម្លាំងទាហានជាង៥ពាន់នាក់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅប៉ូលខាងជើងផែនដី

ចែករំលែក៖

សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃទី២៤ ខែតុលាបានផ្សាយថា កម្លាំងទាហានជាង៥០០០នាក់មកពីកងពលភាគខាងជើង រុស្ស៊ីបានចូលរួមធ្វើសមយុទ្ធបាញ់គ្រាប់ ពិតនៅប៉ូលខាងជើងផែនដី ដែលជាទីតាំងអាចប្រឈមនឹងការប្រជែងគ្នារវាងរុស្ស៊ី អាមេរិកនឹងចិនទៅលើធនធានធម្មជាតិដ៏សម្បូរបែបនៅទីនោះ។

កងពលប្រចាំនៅភាគខាងជើងរុស្ស៊ី បានឲ្យដឹងថា «ទាហានជាង៥ពាន់នាក់ និងរថក្រោះរថពាសដែកជាង៥០០គ្រឿងបានចូលរួមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅទីនោះ។ នៅក្នុងលំហាត់សមដំបូងទាហាន រុស្ស៊ីនឹងហ្វឹកហាត់ពីសមត្ថភាពត្រៀមធ្វើសង្គ្រាមតាមរយៈការប្រើប្រាស់សម្ភារដឹកជញ្ជូនយោធា និងអាវុធទៅកាន់គោលដៅ។ នៅតាមផ្លូវដឹកជញ្ជូននោះទាហានរុស្ស៊ីនឹងត្រូវទប់ស្កាត់ការវាយប្រហាររបស់សត្រូវពីលើដែនអាកាស និងលើដី។

តាមការប្រកាសរបស់កម្លាំងទាហានប្រចាំនៅភាគខាងជើងរុស្ស៊ីបានឲ្យដឹងថា កម្លាំងទាហាននឹងត្រៀមលក្ខណៈសម្រាប់ការវាយប្រហារ និងការពារទីតាំងព្រមទាំងការវាយលុកនិងដកខ្លួនវិញប្រកបដោយសុវត្ថិភាព។

ជាមួយនឹងធនធានធម្មជាតិដ៏សម្បូរបែប នៅទីនោះរុស្ស៊ីបានប្រកាសពីដែនអធិប តេយ្យរបស់ខ្លួនរហូតដល់២/៣។ តំបន់នោះសម្បូរទៅដោយធនធានធម្មជាតិ ហើយ រុស្ស៊ីតែងតែផ្តោតសំខាន់នៅក្នុងការអភិវឌ្ឍ នៅទីនោះ៕ ម៉ែវ សាធី

r3


ចែករំលែក៖