ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១ និង៥០នាទីថ្ងៃត្រង់ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៦នៅចំណុចផ្ទះឈ្មោះ អ៊ុំ ថារី ភូមិព្រែកហង់ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាលសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីជាជនសង្ស័យ៣នាក់ ទី១-ឈ្មោះ ហេង ស៊ីណា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ មុខរបរកត់កន្ទុយលេខ(ឃាត់ខ្លួន) ទី២-ឈ្មោះ ហេង ស៊ីនឿន ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើមុខរបរលក់ដូរ(ឃាត់ ខ្លួន) ទី៣-ឈ្មោះ ផាន គឿន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ កណ្ដាលកោះធំ ឃុំកោះធំ”ក” ស្រុកកោះធំ មុខរបរ កត់កន្ទុយលេខ(ឃាត់ខ្លួន)។
វត្ថុតាងសមត្ថកិច្ចដកហូតបានរួមមានទី១-សៀវភៅកត់កន្ទុយលេខ(មានលេខ)៣ក្បាល, ទី២-ក្រដាសកត់កន្ទុយលេខ (មានលេខ)៦សន្លឹកនិងចុងសន្លឹកកន្ទុយលេខមួយចំនួន, ទី៣-ប្រាក់រៀល ២៤១ .០០០រៀល,ទី៤-ទូរស័ព្ទចល័ត៣គ្រឿង, ទី៥-កាបូបស្ពាយ១និងប៊ិច៣ដើម។
ប្រភពពីនគរបាលឲ្យដឹងថាកាលពីពេលវេលាកើតហេតុខាងលើសមត្ថកិច្ចនគរបាលជំនាញស្រុកកោះធំ សហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលពោធិ៍បានបានចុះបង្ក្រាបមុខសញ្ញាលេងល្បែងស៊ីសខុសច្បាប់(កន្ទុយលេខ)នៅគោលដៅទី១ ចំណុចភូមិព្រែក ហង្ស ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្ត កណ្ដាល។ កម្លាំងជំនាញបានឃាត់ខ្លួន ជនសង្ស័យ២នាក់បងប្អូនកំពុងតែកត់កន្ទុយលេខ ១-ឈ្មោះ ហេង ស៊ីណា ភេទស្រី ២-ហេង ស៊ីនឿន ភេទស្រី រួមជាមួយវត្ថុ តាងមានទី១-សៀវភៅកត់កន្ទុយលេខ (មានលេខ)០៣ក្បាល,ទី២-ក្រដាសកត់កន្ទុយលេខ(មានលេខ)៤សន្លឹក,ទី៣-ប្រាក់រៀលចំនួន ៨៥.០០០រៀល,ទី៤-ទូរស័ព្ទចល័ត២គ្រឿង,ទី៥-កាបូបស្ពាយ ១និងប៊ិច១ដើម ។
បន្តិចក្រោយមកសមត្ថកិច្ចជំនាញបានបន្តបង្ក្រាបគោលដៅទី២ស្ថិតនៅចំណុច ភូមិកណ្ដាលកោះធំ ឃុំកោះធំ”ក” ស្រុក កោះធំ ខេត្តកណ្ដាល នៅវេលាម៉ោង៣ និង៥នាទីបានឃាត់ខ្លួនជនសង្ស័យដែលកំពុងធ្វើសកម្មភាពកត់កន្ទុយលេខ១នាក់ ឈ្មោះ ផាន គឿន ភេទស្រី អាយុ៣១ឆ្នាំ រួមជាមួយវត្ថុតាងមានទី១-ក្រដាសកត់ កន្ទុយលេខ(មានលេខ)២សន្លឹក និងចុង សន្លឹកកន្ទុយលេខមួយចំនួន,ទី២-ប្រាក់ រៀល១៥៦.០០០រៀល,ទី៣-ប៊ិច២ដើម, ទី៤-ទូរស័ព្ទចល័ត១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមជា មួយវត្ថុតាងដូចខាងលើត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី ។ តាមចម្លើយ សារភាពរបស់ជនសង្ស័យទាំង៣នាក់ខាងលើបានឆ្លើយសារភាពថាពួកខ្លួនពិតជា បានធ្វើសកម្មភាពដើរកត់កន្ទុយលេខខុសច្បាប់ពិតប្រាកដមែន៕ ហេង នរិន្ទ្រ