ព័ត៌មានទាន់ហេតុការណ៍៖

ខំទៅលេងអាប៉ោងក្នុងព្រៃប្ញស្សីត្រូវនគរបាលចាប់ខ្លួនទៀត

ចែករំលែក៖

ខេត្តកណ្ដាល៖ វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចកុម្ពោតព្រៃប្ញស្សីទួលអង្គខាងកើត ភូមិ ស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាលនគរបាលឃាត់ខ្លួនបុរសអ្នកលេងអាប៉ោង៣នាក់ទី១-ឈ្មោះឆេង ស្រេង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខែ្មរ មុខ របរលក់ផែ្លឈើនៅភូមិព្រៃមៀន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាលជាអ្នកបាញ់ អាប៉ោង ទី២-ឈ្មោះ ចុក ចក់ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិខែ្មរ មុខរបរកសិករ នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យជាអ្នកបាញ់អាប៉ោង ទី៣-ឈ្មោះ សូ រាវុធ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិ ខែ្មរ ជានគរបាលនៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជា អ្នកបាញ់មេប៉ោង។

សម្ភារដែលដកហូតបានរួមមាន ទី១-លុយរៀលសរុប២.៧៤៣.៤០០រៀលនិងលុយដុល្លារ ៤៤៥ដុល្លារ, ទី២-ទូរសព្ទដៃ៥គ្រឿងក្នុងនោះម៉ាកចុចពិល១.ម៉ាក សាំសុង១.ម៉ាកអាយហ្វូន៣, ទី៣-ជើង អាប៉ោងធ្វើអំពីឈើប្ញស្សី១៣និងតេឡេកែច្នៃបញ្ជាមេអាប៉ោង៤ទី៤-កាបូបស្ពាយ ១និងកាបូបដៃ១,ទី៥-ហ្វឺតសរសេរ២ដើមស្កត១ដុំនិងសោកខ្សៀ១,ទី៦-អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរ១សន្លឹកនិងកាតអេធីអឹម១,ទី៧-ថង់កម្រាលលេងអាប៉ោង១។

ប្រភពពីនគរបាលបានឲ្យដឹងថានៅ វេលាម៉ោងខាងកម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនថា មានជនល្មើសកំពុង លេងបាញ់អាប៉ោងពេលនោះកម្លាំងជំនាញសហការជាមួយប៉ុស្តិ៍ចុះទៅបង្រ្កាបហើយឃាត់ខ្លួនបានអ្នកបាញ់អាប៉ោង៣នាក់ខាងលើ។ ករណីនេះសមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី៕ ហេង នរិន្ទ្រ

fb_img_1477128080949 fb_img_1477128083680


ចែករំលែក៖