ភ្នំពេញ ៖ បុរសជនជាតិបារាំងម្នាក់ដេកស្លាប់ នៅក្នុងបន្ទប់សណ្ឋាគារ យីហោ មេគង្គ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៤៥នាទីរសៀល ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៦នៅទីតាំងលេខ ២៥៣ និង២៥៥ ជាន់ទី៥ បន្ទប់លេខ៥៥៥ ផ្លូវព្រះស៊ីសុវត្តិ ក្រុមទី៥១ ភូមិទី៥ សង្កាត់ ផ្សារកណ្តាលទី ១ ខណ្ឌដូនពេញ ។
សមត្ថកិច្ចឲ្យដឹងថា សាកសពជនរងគ្រោះ ឈ្មោះ ALAIN POLLIDORO ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិ បារាំងមុខរបរ ទេសចរណ៍ ស្នាក់នៅទីតាំងកើតហេតុខាលើ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ពីឈ្មោះពិន កន្នីថា ភេទស្រី ជាបុគ្គលិកបោសសំអាត បានឲ្យដឹងថា ជនរងគ្រោះជនសពបានចូលមកជួលបន្ទប់លេខ៥៥៥ ស្នាក់នៅថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៦ លុះនៅវេលាម៉ោង១២ថ្ងៃត្រង់ទី២៥ ខែតុលា ឆ្នាំ២០១៦នេះ គាត់បានឡើងទៅគោះទ្វារបន្ទប់ជនរងគ្រោះ ដើម្បីបោសសំអាត តែមិនលឺជនរងគ្រោះឆ្លើយតប ក៏ចុះទៅក្រោមវិញ ដោយទូរស័ព្ទម្តង ក្រែងជនរងគ្រោះតែមិនលើក មិនឆ្លើយតប រួច ក៏យកកូនសោរមកចាក់បើកទ្វារមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ នៅលើគ្រែបាត់ទៅហើយ ។ បន្ទាប់មក ក៏រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យផងដែរ ។
ដោយឆ្លងតាមការពិនិត្យរបស់លោកលោក នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញបានបញ្ជាក់ថា បុរសរងគ្រោះពិតជាស្លាប់គាំងបេះដូងស្លាប់ ពិតប្រាកដមែន ហើយសពត្រូវបានយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ៕ ស ដារ៉ា