ព័ត៌មានទាន់ហេតុការណ៍៖

ករណីនារីស្លាប់អាក្រាតកាយនៅសណ្ឋាគារអូយ៉េស ជាអំពើប្លន់ទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ដែលដេកស្លាប់នៅទីតាំងផ្ទះសំណាក់ យីហោ (អូយ៉េស) ដែលស្ថិតនៅទុលមុខវត្តនាគវ័ន្ត ទាំងអាក្រាតកាយនោះ ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ ហើយករណីនេះ ជាករណីឃាតកម្មប្លន់សម្លាប់យកទ្រព្យសម្បត្តិ ពីព្រោះនៅទីតាំងកើតហេតុ មានស្នាមកន្សែងពោះគោប្រឡាក់ឈាមផងដែរ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំនុចផ្ទះសំណាក់យីហោ(អូយ៉េស) បន្ទុប់C២០ ជាន់ទី៣ ផ្ទះលេខ១៧ ផ្លូវលេខ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នារីរងគ្រោះ ត្រូវបានស្គាល់ឈ្មោះ អាង វណ្ណា ភេទស្រី អាយុ២២ឆ្នាំ ជាបុគ្គលិកខារ៉ាអូខេ«ហេងហេងដេអិន» ស្នាក់នៅផ្ទះជួលលេខ១៦C១៦D ផ្លូវលេខ១១២ សង្កាត់ដេប៉ូ០៣ ខណ្ឌទួលគោក និងមានស្រុកកំណើត នៅភូមិស្នាយពល ស្រុកពារាំង ខេត្តព្រៃវែង។ នារីរងគ្រោះបានបាត់បង់ កងដៃប្លាទីន០៣កង ខ្សែប្លាទីន០១ខ្សែ ទម្ងន់០២ជី និងទូរស័ព្ទម៉ាកi phone 6 plus មួយគ្រឿង ។

គួររំលឹកថា តាមចម្លើយបំភ្លឺរបស់សន្តិសុខឈ្មោះ កុសល បានឆ្លើយប្រាប់សមត្តកិច្ចថា នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ គាត់ឃើញបុរសវ័យប្រហែល៣២ឆ្នាំម្នាក់ស្លៀកពាក់ស៊ីវិល ពាក់អាវសាច់ក្រណាត់ដៃវែងពណ៍ក្រហមក្រឡាការ៉ូខោពណ៍ខ្មៅជើងវែងបានមកជួលបន្ទុប់ផ្ទះសំណាក់ពីឈ្មោះហ៊ីប សៅហ៊ី ដែលជាអ្នកគ្រប់គ្រងរួច ក៏ឡើងទៅបន្ទុប់កើតហេតុខាងលើ ។ លុះដល់វេលាម៉ោង៥ល្ងាចស្រាប់តែឃើញនារីរងគ្រោះ ជិះម៉ូតូឌុបមិនចាំម៉ាកមកឈុបមុខផ្ទះសំណាក់រួចក៏ដើរឡើងទៅជាន់ទី3បាត់រហូត ។

សន្តិសុខរូបនោះបានបន្តទៀតថាលុះដល់ថ្ងៃទី២៥ខែតុលា វេលាម៉ោង១១ព្រឹកនារីម្នាក់ឈ្មោះស្រីនាងដែលជាអ្នកបោសសំអាតបន្ទុប់បានទៅគោះទ្វាហៅភ្ញៀវ តែមិនការឆ្លើយតបក៏នាំគ្នាទៅយកសោរបន្ទុប់ចាក់មើលក៏បានឃើញនារីរងគ្រោះបានដេកស្លាប់បាត់ទៅហើយរួចក៏រាយការណ៍ប្រាប់សមត្តកិច្ចតែម្ដង ។

ក្រោយកើតហេតុសមត្ថកិច្ចចម្រុះបានបង្កើតគណៈកម្មការត្រួតពិនិត្យទៅសាកសពទើបដឹងថាជាករណីប្លន់យកទ្រព្យសម្បត្តិ ។

ពាក់ព័ន្ធនឹងករណីនេះដែរ សមត្ថកិច្ចបានបញ្ជាក់ទៀតថា រវាងជនរងគ្រោះ និងជនល្មើស ប្រហែលជាសង្សារនឹងគ្នា ទើបណាត់គ្នាមកដេកផ្ទះសំណាក់នោះ ។ ឆ្លៀតពេលឃើញជនរងគ្រោះមានគ្រឿងអលង្ការដូចជា ខ្សែក ខ្សែដៃ និងប្រើទូរស័ព្ទសុទ្ធiPhone 6 plus ផងនោះ ក៏ធ្វើសកម្មភាពសម្លាប់នាងប្លន់យកគ្រឿងអលង្ការបានសម្រេច ហើយ ក៏គេចខ្លួនបាត់ដោយសុវត្ថិភាពដូច្នេះតែម្តង ព្រោះតែការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះសំណាក់ ដែលមិនកត់ឈ្មោះ អត្តសញ្ញាណភ្ញៀវ ដែលចូលមកស្នាក់នៅបន្ទប់ផ្ទះសំណាក់របស់ខ្លួន ពេលមានបញ្ហាដូច្នេះកើតឡើង នាំឲ្យពិបាកក្នុងការស្រាវជ្រាវវែកមុខជនល្មើសដូច្នេះតែម្ដង ៕ ស តារា

img_3018 img_3015 img_3016 img_3017


ចែករំលែក៖