ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសផ្លាស់ប្តូរឈ្មោះកងពលតូចការពារកោះឆ្នេរលេខ៣១ទៅជាបញ្ជាការដ្ឋានការពារកោះ ឆ្នេរ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ លោកនាយឧត្តម សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្ត្រីក្រសួងការពារជាតិបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជា្កការដ្ឋាន ការពារកោះ-ឆ្នេរ បានអភិវឌ្ឍគ្រប់ហេដ្ឋា រចនាសម្ព័ន្ធរបស់ខ្លួន ចាប់តាំងពីកកើត ជាវរសេនាធំលេខ៩៧ រហូតមកដល់ បច្ចុប្បន្នជម្នះគ្រប់ឧបសគ្គសក្តិសមជា ទីបញ្ជាការមួយប្រកបដោយសោភណ ភាពក្រោមការខិតខំរបស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ នាយនាវី នាយនាវីរង ពល នាវឹក ។

លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ មានប្រសាសន៍បែបនេះក្នុងពិធីផ្លាស់ប្តូរឈ្មោះកងឯកភាពទៅជាបញ្ជាការដ្ឋាន ការពារកោះ-ឆ្នេរ និងបំពាក់ឋានន្តរស័ក្តិ ជូននាយនាវី នាយទាហាន១៦៣រូប និង តែងតាំងមុខងារ៨០រូប របស់បញ្ជាការដ្ឋាន ការពារកោះ-ឆ្នេរ បញ្ជាការដ្ឋានកងទ័ពជើង ទឹក និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការ ដ្ឋានការពារកោះ-ឆ្នេរ ដែលមានទីតាំង ស្ថិតក្នុងតំបន់ស្រែខ្លុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោក នាយឧត្តមនាវី ទៀ វិញ មេបញ្ជា ការបញ្ជាការដ្ឋានកងទ័ពជើងទឹក និងជា អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្របានលើកឡើងពីស្មារតីទទួលខុសត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់បទ បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្រសួងការពារជាតិអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ( ខ.ភ.ម ) ដោយសហការយ៉ាងជិត ស្និទ្ធស្អិតល្មួតជាមួយសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលពាក់ព័ន្ធ អនុវត្តគ្រប់កាលៈទេសៈ និងគ្រប់យថាហេតុ ។ ជានិច្ចកាលដោយបានការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ ទំនុក បម្រុងទាំងស្មារតីសម្ភារពីថ្នាក់លើ ជាកត្តាជំរុញឲ្យកងទ័ពជើងទឹកពុះពារ សម្រេចគ្រប់ភារកិច្ចទទួលបានលទ្ធផលគួរជាទីមោទនៈ ។

ក្នុងឱកាសនោះដែរបន្ទាប់ពីទទួល ត្រាសិទ្ធិ លោកឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេ បញ្ជាការបញ្ជាការដ្ឋានការពារកោះ-ឆ្នេរ ព្រមទាំងបំពាក់ឋានន្តរស័ក្តិ និងប្រគល់ សេចក្តីសម្រេចស្តីពីការតែងតាំងផ្លាស់ ប្តូរមុខងាររួចមក លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ បានក្រើន រម្លឹកដល់នាយទាហាន នាយនាវី នាយនាវីរង ពលនាវិក ទាំងអស់ត្រូវខិតខំបំពេញតួនាទីតាមឋានានុក្រមរៀងខ្លួន សម្រេចបានលទ្ធផលអនុវត្តតាមបទ បញ្ជាដែលថ្នាក់លើប្រគល់ឲ្យ ។ ក្នុងនោះ ត្រូវបន្តសហការសាមគ្គីគ្នាឲ្យបានស្អិតល្មួត រវាងកងកម្លាំង នឹងអាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ដែលមានមូលដ្ឋាននៅជិតៗ ខ្លួន ៕ សុខដុម

img_4900 img_4899


ចែករំលែក៖