ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាការពារភូមិម្នាក់ដឹកកូនតូចៗ២នាក់យំស្រែកចោទឪពុកក្មេកថា វាយធ្វើបាបកូនរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ប្រជាការពារភូមិម្នាក់ បានជិះម៉ូតូដឹកកូនៗតូច២នាក់ដោយស្ថិតក្នុងស្ថានភាពស្រវឹងជោកទៅប្ដឹងនគរបាល ប៉ុស្ដិ៍ចោមចៅ ចោទប្រកាន់ឳពុកក្មេករបស់ខ្លួនថា បានវាយធ្វើបាបកូនប្រុស របស់គាត់ដែលមានអាយុទើបតែ៣ឆ្នាំ ។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅក្នុងសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តែដោយសារតែរវល់ការងារ ទើបមិនបានដឹកកូនមកប្តឹងរហូតដល់រសៀលថ្ងៃទី២៦ ខែតុលា ទើបមកប្តឹងនគរបាលសុំអោយរកយុត្តិធម៌ជូនគាត់ ។ ប៉ុន្តែដោយសារគ្មានរបួសស្នាម និងមើលទៅគ្រាន់តែវាយដោយរំពាត់តូចតាច និងវាយបន្តិចបន្តួច ជាការប្រដៅមិនមែនធ្វើទារុណកម្មក្នុងការស្អប់នោះ នគរបាលបានពន្យល់ ទើបបុរសនោះចាកចេញទៅវិញ ឈប់ប្ដឹងផ្ដល់តទៅទៀត ។

បុរសខាងលើនោះឈ្មោះ ស៊ឹម ចន្នី អាយុ៣១ឆ្នាំ ជាប្រជាកាពារភូមិបល្ល័ង្ក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពុងចាម រហស្សនាមបល្ល័ង្ក១០ និងមានប្រពន្ធឈ្មោះ ទូច សុខឿន អាយុ៣១ឆ្នាំ កម្មការិនីរោងចក្រកាត់ដេរ មានកូនប្រុស២នាក់។ដោយឡែកកូនប្រុសដែលបុរសនោះអះអាងថា ត្រូវឳពុកក្មេកវាយនោះឈ្មោះ ស៊ឹម មាសសុខ សោភា អាយុ៣ឆ្នាំ ចំណែកឪពុកក្មេកដែលរងការចោទប្រកាន់ នោះឈ្មោះ ទូច ម៉េត អាយុជាង៥០ឆ្នាំ មុខរបរចុងភៅ មានទីលំនៅ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសនោះបាននិយាយទាំងយំឱបកូនថា ខ្លួនរស់នៅក្នុងភូមិឯណោះទេហើយក៏ជាប្រធានក្រុមប្រជាការពារភូមិនោះដែរ ប៉ុន្តែបានឈ្លោះគ្នាបន្តិចបន្តួចជាមួយប្រពន្ធកាលពីប៉ុន្មានថ្ងៃមុន។បន្ទាប់មកប្រពន្ធរបស់គាត់បាននាំកូនប្រុសទាំង២នាក់រត់ចេញពីផ្ទះ មកស្នាក់នៅផ្ទះឪពុកម្ដាយក្មេកនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ។ ក្រោយមកប្រពន្ធបានចូលធ្វើការរោងចក្រកាត់ដេរ ដោយបានផ្ញើរកូនឲ្យឪពុកម្ដាយក្មេកមើល ចំណែកគាត់ដោយជាប់ការងារមិនបានមកតាមនោះទេ រហូតដល់វេលាល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ដោយនឹករលឹកកូនពេក ក៏បានធ្វើដំណើរពីខេត្តកំពុងចាម មកលេងកូនហើយបានឃើញខ្នងកូនកន្ទួល ស្នាមរំពាត់ហើយពេលគាត់សួរកូនប្រាប់ថា ជីតាវាយ ។ ពេលនោះគាត់បានសួរនាំ ត្រូវឪពុកក្មេកជំរុញឲ្យប្ដឹង ទើបគាត់ទៅប្ដឹងតែម្ដង ប៉ុន្តែដោយនគរបាលពន្យល់ពីបញ្ហាផ្សេងទើបគាត់ឈប់ប្ដឹងវិញ និងដឹកកូនទៅផ្ទះវិញ ៕ សុខាសែនជ័យ

image3 image1


ចែករំលែក៖