ព័ត៌មានទាន់ហេតុការណ៍៖

ដឹកសពបុរសជនជាតិជប៉ុនម្នាក់ប្រុងយកទៅបោះចោលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សពបុរសជនជាតិជប៉ុនម្នាក់ត្រូវបានគេឃើញមនុស្ស២ នាក់ម្នាក់ជាខ្មែរនិងម្នាក់ទៀតជាជនជាតិថៃដឹកតាមម៉ូតូដឹកចុះដឹកឡើងហើយយកទៅ ទម្លាក់នៅមុខប៉ុស្តិ៍ត្រួតពិនិត្យរបស់គយប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីវេលា រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ។

មន្ត្រីច្រកទ្វារបានឲ្យដឹងថា សពជនរងគ្រោះជាជនជាតិជប៉ុនឈ្មោះ WATANABE TASUMI អាយុ៦៨ឆ្នាំ ស្នាក់នៅបន្ទប់ ជួលក្នុងភូមិ-សង្កាត់ប៉ោយប៉ែត។ សមត្ថ កិច្ចដដែលបន្តថា មុនពេលកើតហេតុគេ ឃើញបុរស២នាក់គឺពលរដ្ឋខ្មែរបើកបរម៉ូតូ និងជាជនជាតិថៃអង្គុយឱបសាកសពពីក្រោយដោយបម្រុងទម្លាក់សពនោះចោលមុខប៉ុស្តិ៍ត្រួតពិនិត្យរបស់គយប្រចាំច្រកទ្វារតែត្រូវកម្លាំងសមត្ថកិច្ចឃើញទាន់ ។

បើតាមអ្នកបើកម៉ូតូនោះប្រាប់ថា ជនរង គ្រោះមានជំងឺធ្ងន់ដោយសារជនរងគ្រោះគ្មានសាច់ញាតិពួកគាត់អាណិតក៏ជួយដឹកជនរងគ្រោះទៅមណ្ឌលសុខភាពតែអកុ សលជនរងគ្រោះបានស្លាប់តាមផ្លូវក៏នាំគ្នាដឹកទៅមាត់ច្រកទ្វារអន្តរជាតិបម្រុងយកទៅប្រគល់ឲ្យសមត្ថកិច្ចប្រចាំការនៅទីនោះ មិនមែនបម្រុងយកសពទៅទម្លាក់ចោលនោះទេ ។

លោក ព្រំ ពិសិដ្ឋ អធិការរងនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងតាមទូរស័ព្ទថា តាមការសួរនាំជនសង្ស័យខ្មែរ-ថៃដែល ដឹកសពជប៉ុនតាមម៉ូតូនោះប្រាប់ថា ជនរង គ្រោះមានជំងឺហើយដោយសារជនរងគ្រោះ គ្មានសាច់ញាតិពួកគាត់អាណិតក៏នាំគ្នាជួយ ដឹកទៅមណ្ឌលសុខភាពប៉ោយប៉ែត១តែអកុសលជនរងគ្រោះបានស្លាប់តាមផ្លូវក៏នាំគ្នាដឹកទៅមាត់ច្រកទ្វារអន្តរជាតិបម្រុងយកទៅប្រគល់ឲ្យសមត្ថកិច្ចប្រចាំការនៅ ទីនោះមិនមែនបម្រុងយកសពទៅទម្លាក់ចោលនោះទេ ។

សាកសពត្រូវបានដឹកយកទៅតម្កល់ ទុកនៅវត្តឃោស្ថារាម ហៅស្រះត្រាច ស្ថិត ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ទាំងយប់ ហើយនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចជំនាញពាក់ព័ន្ធនិងគ្រូពេទ្យបានត្រួតពិនិត្យនិងធ្វើកោសល្យ វិច័យលើសាកសពតាមការអនុលោមពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត ។

សមត្ថកិច្ចប្រាប់ថា យោងតាមការត្រួត ពិនិត្យនិងធ្វើកោសល្យវិច័យពីគ្រូពេទ្យរាងកាយសាកសពពុំមានស្លាកស្នាមប៉ះទង្គិចណាមួយទេអាចស្លាប់ដោយសារជំងឺ។ ពេលនេះជំនាញកំពុងត្រួតពិនិត្យកន្លែង ស្នាក់នៅរបស់ជនរងគ្រោះក្រែងមានប្រភេទ ថ្នាំដែលគេប្រើប្រាស់ដើម្បីដឹងពីជំងឺ ។

លោក ធិន ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែតបានប្រាប់អះអាងថា ការ ស្លាប់របស់ជនរង គ្រោះជនជាតិជប៉ុននេះមិនពាក់ព័ន្ធអំពើឃាតកម្មឡើយគឺស្លាប់ដោយសារតែជំងឺលើសឈាម ហើយម្ចាស់ផ្ទះសំណាក់បានដឹកបញ្ជូនជនរងគ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ តែជាអកុសល ជនរងគ្រោះក៏ស្លាប់តាមផ្លូវ ។ រីឯបុរស២ នាក់ជនជាតិខ្មែរនិងជនជាតិថៃមិនពាក់ ព័ន្ធបញ្ហាខាងលើនេះឡើយ ។

លោកអធិការបន្តថា សាកសពជនជាតិជប៉ុននេះត្រូវបានយកទៅតម្កល់ទុកនៅវត្តឃោស្ថារាម ហៅស្រះត្រាចរង់ចាំស្ថានទូតរបស់គេមកទទួលយកទៅធ្វើបុណ្យនៅឯប្រទេសគេវិញ ៕ សហការី

bondith_2-copy


ចែករំលែក៖