ព័ត៌មានទាន់ហេតុការណ៍៖

ចោរប្រើវិធីយកទឹកអាស៊ីដចាក់ចូលមេសោគាស់ចូលបន្ទប់លួចយកសម្ភារៈ និងលុយម៉ត់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមចោរបានប្រើល្បិចបច្ចេកទេសថ្មីដោយយកទឹកអាស៊ីដចាក់ចូលមេសោរួចគាស់សោទាល់តែរបូតទើបចូលទៅក្នុងបន្ទបើជួលយកលុយ និងសំម្ភារៈបានមួយចំនួនហើយគេចខ្លួនដោយសុវត្ថិភាព ខណៈដែលម្ចាស់បន្ទប់ទៅបំពេញការងាររោងចក្រអស់។

ហេតុការណ៍នេះបានបង្កឲ្យភ្ញាក់ផ្អើលនៅចំណុចផ្ទះជួលមួយកន្លែងនៅសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវកាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២៩ខែតុលាឆ្នាំ ២០១៦ ។

ជនរងគ្រោះត្រូវបានគេស្គាល់ ប្តីឈ្មោះ ប៉ុន វុធ អាយុ ២៣ ឆ្នាំ និងប្រពន្ធឈ្មោះម៉ន សុខហៃអាយុ ២៨ ឆ្នាំអ្នកទាំង២នាក់មានមុខរបរជាកម្មកររោងចក្រស្នាក់នៅផ្ទះជួលសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ។ក្រោយពីចោរគាស់យកលុយនិងទ្រព្យសម្បត្តិអស់ជនរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទួលសង្កែ ប៉ុណ្ណោះដោយមិនសង្ឃឹមថារកមុខចោរឃើញឡើយ ។

ជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃកើតហេតុគ្រាដែលពួកគាត់ទៅធ្វើការនៅរោងចក្រកាត់ដេរដោយបានចាក់សោទ្វារបន្ទប់ត្រឹមត្រូវនោះ ស្រាប់តែអ្នកជិតខាងទូរស័ព្ទប្រាប់ថាឃើញបន្ទប់ជួល របស់គាត់មានចំហទ្វារ ទើបគាត់ត្រឡប់មកផ្ទះវិញឃើញមានទ្វារចំហមែន ក៏ចូលទៅក្នុងឃើញមេសោត្រូវជនសង្ស័យដាក់នៅលើគ្រែដោយមានស្នាមទឹកអាស៊ីដកាត់ ដែកមេសោរលេះទៀតផង។ លុះចូលដល់ក្នុងឃើញសម្ភារៈនៅរាយប៉ាយពេញបន្ទប់ទើបដឹង ថាមានបាត់បង់សម្ភារៈមួយចំនួន។

ជនរងគ្រោះឲ្យដឹងទៀតថា សម្ភារៈដែលក្រុមចោរលួចយកទៅមានលុយ៣០០ដុល្លារអត្តសញ្ញាណប័ណ្ណ២សន្លឹកសំបុត្រកំណើតមួយសន្លឹកប័ណ្ណសម្គាល់ម៉ូតូមួយសន្លឹក និងខោអាវ ល្អៗព្រមទាំងសម្ភារៈមួយចំនួនទៀត ៕ អរុណរះ

fff1


ចែករំលែក៖