ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងកសម្លាប់ខ្លួនដោយមិនទាន់ដឹងពីមូលហេតុ 

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសធ្លាប់ប្រើប្រាស់គ្រឿងញៀនម្នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាត ដោយមិនទាន់ដឹងពីមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣៦នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ប៉េវ បូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ មានឪពុកឈ្មោះ ប៉េវ លឿម អាយុ៥៩ឆ្នាំ ។

ប្រភពបន្តថា បុរសរងគ្រោះ រស់នៅកំព្រាម្តាយ និងធ្លាប់ជាអ្នកប្រើប្រាស់គ្រឿងញៀនផងដែរនាពេលកន្លងមក ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ ត្រួតពិនិត្យ ធ្វើកោលសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន

1-copy 2-copy


ចែករំលែក៖