ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នានៅស្តុបផ្លូវបំបែកជាបួនបណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងសង្ខារ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកtoyota prius មួយគ្រឿងឆ្លងស្តុបផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក BYD បើកឆ្លងស្តុបដូចគ្នាចំពាក់កណ្តាលចំហៀងខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។

ហរតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១:៣០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ខែសីហាឆ្នាំ ២០២៦ ចំណុចស្តុបណតប្រ៊ីត ស្ថិតនៅលើផ្លូវទ្រុងមាន់ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បេីតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាក BYD ទឹកប្រាក់១គ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2CK-8056 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវទ្រុងមាន់ទិសដៅពីត្បូងទៅជើងឆ្លងស្តុបផ្លូវបំបែកជាបួន​ ខណៈពេលកំពុងតែបើកឆ្លងដល់ពាក់កណ្ដាលផ្លូវស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាកtoyota priusពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2CH-6511 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវ២០០៤ទិសដៅពីលិចទៅកើតឆ្លងស្តុបផ្លូវបំបែកជាបួនដូចគ្នាក្នុងល្បឿនលឿនក៏ជ្រុលទៅបុកចំពាក់កណ្ដាលជំហៀងខាងឆ្វេងនៃរថយន្តម៉ាក BYD យ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

បន្ទាប់ពីកើតហេតុ​ ដោយភាគីសងខាងសម្រួលគ្នាមិនត្រូវ​ ទេីបសមត្ថកិច្ចមូលដ្ឋានចុះមកដល់ពិនិត្យរួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំភាគីសង្ខារដោះស្រាយគ្នានៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

 

 


ចែករំលែក៖