ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកពូកក្រុមហ៊ុនថៃបុកជាមួយរថយន្តដឹកកម្មកររងរបួសធ្ងន់ស្រាល៨នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានកម្មករ កម្មការិនី៨នាក់រងរបួសធ្ងន់ ស្រាល ក្នុងនោះមានស្ត្រីពោះធំម្នាក់ ដោយរថយន្តដឹកពួកក្រុមហ៊ុនថៃ បុកជាមួយរថយន្តដឹកកម្មករ យ៉ាងពេញទំហឹងចាក់កម្មករដួលរដូករណែលពេញផ្លូវ កាលពីវេលាម៉ោង៦ និង១០នាទីព្រឹក ថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវបំបែកជាបួនបេនឡានស្វាយរៀង ក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

តាមប្រភពព៌ត័មានពីមន្ត្រីសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា នៅមុនពេលកើតហេតុការនេះឡើងគេឃើញរថយន្តដឹកពូកម៉ាកឆារៀលលេក ពណ៌សពាក់ស្លាកលេខថៃ៣៤៣៩ បើកបរពីត្បូងទៅជើង យ៉ាងលឿន ស្រាប់តែមកដល់ផ្លូវបំបែកជា៤ក្បែរបេនឡានវាលយន្ត ក៏វ៉ាក់ជាមួយរថយន្តដឹកកម្មករម៉ាកហ៊ីយានដាយ ពណ៌ខៀវ ពាក់ស្លាកលេខស្វាយរៀង ២A ១៣៧២ បើកពីកើតទៅលិច បុកពេញទំហឹងក្រឡាប់រថយន្តដឹកកម្មករដួលបោកទង្គិចគ្នា រងរបួសធ្ងន់ស្រាលជាច្រើននាក់ ។

ក្រោយពីកើតហេតុ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងស្វាយរៀងចុះអន្តរាគមន៍ហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តនិងនាំរថយន្តទាំងពីរគ្រឿងទៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងរង់ចាំការដោះស្រាលនៅពេលក្រោយ ។

អ្នកឃើញហេតុការណ៍ នេះបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីរថយន្តដឹកពូកថៃដែលបើកលឿនៅចំណុចផ្លូវបំបែកខ្វះការប្រុងប្រយ័ត្ន ៕ យឹម សុថាន

img_20161101_084025 img_20161101_084004 img_20161101_084007 img_20161101_084020 img_20161101_084023


ចែករំលែក៖