ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ផ្សារដើមគ​ ឃាត់ខ្លួនបុរសម្នាក់ពីបទប៉ុនប៉ងលួចរថយន្ត និងរក្សាទុកសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ កំលាំងល្បាតរបស់នគរបាលប៉ុស្តិ៍ផ្សារដើមគ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែង ពីបទប៉ុនប៉ងលួចរថយន្ត និងរក្សាទុកសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវេលាម៉ោង ៧និង៤៥នាទីយប់ ចំណុចមុខផ្ទះ លេខ៣៨ ផ្លូវលេខ២១៩ ក្រុមទី៣៨ ភូមិ១៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សែម កក្កដា ហៅ ប៊ែរ ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៨២E1 ផ្លូវលេខ១៣៤សង្កាត់ផ្សារ ដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះឈ្មោះ នាង វុទ្ធី ហៅ ទិត្យ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ី ស្នាក់នៅផ្ទះ ជួល ផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ វត្ថុតាងដែលបានចាប់យក -កូនសោររថយន្តសញ្ញាអក្សរ H ចំនួន០១ -ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០២ កញ្ចប់តូច ។ -កូនពិលពណ៌បៃតងលាយស ០១ -ដបកែច្នៃសម្រាប់ជក់គ្រឿងញៀន ០១ និងទុយោជ័រ ចំនួន ០៥ដើម ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៦ល្ងាច ជនរងគ្រោះបានបើករថ យន្តចតទុកនៅកន្លែងកើតហេតុ ( ផ្ទបងស្គាល់រាប់អាន គ្នា ) ។ លុះនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ប្រហែល ៧:៣០នាទី ស្រាបមតែជនសង្ស័យបានមក ចាក់សោរបើកទ្វាររថយន្ត ស្រាប់តែម្ចាស់ផ្ទះបានចេញ មកសួរនាំ ជនសង្ស័យបានប្រាប់ បងឱ្យមកបើករថ យន្តចេញពីមុខផ្ទះគេ ភ្លាមនោះម្ចាស់ផ្ទះស្រែកសួរជន រងគ្រោះ ទើបមានការផ្អើលឆោឡោ និងមានការអន្ត រាគមន៌ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមគរ ឃាត់ខ្លួន ជនសង្ស័យបានជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអា សន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បី សាកសួរ និងចាត់ការតាមនិតិវិធីច្បាប់ ៕ ស ដារ៉ា

img_3258 img_3259 img_3260 img_3261


ចែករំលែក៖