ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់រងចោទពីបទរំលោភអនីតិជន និងទារសំណង១ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចបុ៉ស្តិ៍ទន្លេបាសាក់ឃាត់ខ្លួន បន្ទាប់ពីមានបឹ្ដងពីម្តាយក្មេងស្រីម្នាក់ជាអនីតិជនថា បាននាំកូនស្រីគាត់យកមករំលោភ ហើយទាមទារសំណង១ម៉ឺនដុល្លារ ។ ហេតុការណ៍នេះកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦នៅចំណុចផ្ទះលេខ២២៧.៣៦ តាមផ្លូវព្រះនរោត្ដម ក្រុម៦៤ ស្ថិតនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនយុវខាងលើមានឈ្មោះ ស្ដើង សិលា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាននៅកោះពេជ្រ ស្នាក់នៅផ្ទះកើតហេតុ ផ្ទះលេខ២២៧.៣៦តាមផ្លូវនរោត្ដម ក្រុម៦៤ ស្ថិតនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានស្រុកកំណើតនៅភូមិត្របែកប្រហោង ឃុំ សាលួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ចំណែកជនរងគ្រោះមានឈ្មោះ ស រ ន ភេទស្រី អាយុ១៣ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

បើតាមប្រភពពត៌មានបានប្រាប់សមត្ថកិច្ចបុ៉ស្តិ៍ទន្លេបាសាក់ថានៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៦ នារីដែលជាសង្សារបានទូរស័ព្ទប្រាប់ថា ចង់ដើរលេង រូបគេ ក៏ប្រាប់ថា ចាំចប់ម៉ោងធ្វើការសិន និងចេញទៅយកអូនហើយលុះដល់ម៉ោង១១និង៣០នាទីយប់ ថ្ងៃ ខែ ឆ្នាំដដែល ជនសង្ស័យក៏បានជិះម៉ូតូទៅដឹកសង្សារនៅនៅផ្ទះលេខ៥២E2 តាមផ្លូវ១៧៤កែង៥១ ភូមិ១៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ហើយបានទៅដើរលេងនិងអង្គុយសាសងគ្នានៅសួនច្បារក្បែរវិមានឯករាជ្យ រួចហើយ ក៏បានជិះម៉ូតូដើរលេងទៀតរហូតដល់ម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០១៦ រូបគេបានប្រាប់ថា យប់ហើបងជូនអូនទៅផ្ទះវិញ តែខាងសង្សារនិយាយថា យប់ជ្រៅហើយអូនមិនហ៊ានចូលផ្ទះទេ ខ្លាចម្ដាយវ៉ៃ ពេលនោះនាងសួរវិញថា បងមានកន្លែងដេកទេ ខ្ញុំក៏ឆ្លើយថាមានផ្ទះពូទេ គាត់ឲ្យបងមួយបន្ទប់សំរាប់ស្នាក់នៅ ហើយយើងទាំង២នាក់ ក៏និយាយត្រូវគ្នាហើយក៏បានជិះម៉ូតូឌុបគ្នាទៅផ្ទះបន្ទប់របស់ខ្ញុំស្នាក់នៅនោះតែមង្តទៅ ។ ជនសង្ស័យក៏បានបន្តទៀតថា ខណៈពេលចូលដល់បន្ទប់ដេកហើយ នាងជាសង្សារក៏បានសួរថា បងចង់ធ្វើអ្វីជាមួយអូនអត់និងខ្ញុំក៏បានឆ្លើយថា ចង់តែបងមិនហ៊ានខ្លាចអូនថាបងស្រលាញ់ចង់គិតតែអញ្ចឹងនោះអី ស្រាប់តែនាងប្រាប់ថា អូនមិនប្រកាន់ទេ ឲ្យតែបងមានចិត្តស្មោះជាមួយអូនទៅបានហើយ ទើបរូបខ្ញុំហ៊ានធ្វើសកម្មភាពរួម រក្សបានសម្រេចតែម្តងទេ ស្រាប់តែព្រឹកឡើងម្ដាយរបស់នាងបានមកដល់ផ្ទះខ្ញុំហើយបានប្រាប់ថា ទៅនិយាយគ្នានៅប៉ុស្តិ៍នគរបាលរដ្នបាលទន្លេបាសាក់ទៅ ពីព្រោះឯងបាននាំកូនស្រីគាត់មានអាយុ១៣ឆ្នាំហើយជាអនីតិជនយកមករំលោភគឺគាត់ទាមទារជំងឺចិត្ត១ម៉ឺនដុល្លារ បើសិនជាអត់មានប្រាក់សុំឲ្យសមត្ថកិច្ចចាត់ ការតាមច្បាប់ ។ ភ្លាមៗម្តាយរបស់ជនសង្ស័យឈ្មោះ អ៊ុក វណ្ណឌី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះក្រោយពីដឹងថា សមត្ថកិច្ចវាយខ្នោះកូនរបស់គាត់ធ្វើឲ្យស្រ្តី ជាម្តាយយំរហូតដួលសន្លប់ អង្វរម្តាយនារីរងគ្រោះសុំកុំឲ្យប្តឹងកូនគាត់អី គាត់នឹងចូលស្តី ដណ្តឹងតាមប្រពៃណី ។

ជនសង្ស័យខាងលើបានបន្តប្រាប់សមត្ថកិច្ចបុ៉ស្តិ៍ទន្លេបាសាក់ទៀតថា រូបគេនិងនារីជាសង្សារបានស្គាល់គ្នាតាមរយៈហ្វេសហុករយៈពេល២ខែកន្លងមកហើយ និងបានណាត់គ្នាជួបដើរលេងបាន២ខែដែរ ហើយខ្លួនពិតជាបានរួមរ័ក្សជាមួយមិត្តស្រីបានម្ដងទេ ដោយគ្មានការបង្ខំ ឬគំរាមគំហែងអ្វីទៅលើមិត្តស្រីទេ ដោយរូបគេបានសន្យាថា នឹងខំរកលុយដើម្បីចូលស្ដីដណ្ដឹងតាមផ្លូវច្បាប់ ។

ប្រភពបន្តពីនារីរងគ្រោះបានប្រាប់សមត្ថកិច្ចបុ៉ស្តិ៍ទន្លេបាសាក់ថា រូបខ្លួនបានស្គាល់គ្នាតាមរយៈហ្វេសបុកបាន២ខែ ហើយដើរលេងជាមួយគ្នា១យប់ហើយក៏មិនអ្នកណាបង្ខិតបង្ខំដែររហូតឈានទៅដល់រួមរក្ស័ជាមួយគ្នាទៀតផងដោយរូបនាងស្មគ្រចិត្តប្រគល់ខ្លួនប្រាណឲ្យ ព្រោះពួកគេស្រលាញ់គ្នាសោះស្ម័គ្រ មិនដូចពាក្យម្ដាយរបស់នាងចោទប្រកាន់ទេ សូមសមត្ថកិច្ចកុំបំបែកពួកខ្ញុំអី ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលបុ៉ស្តិ៍ទន្លេបាសាក់នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី ៕ ស រស្មី

image1 image4 image5


ចែករំលែក៖