ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅចេញបញ្ជាឲ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេ ទនិងពង្រឹងការងារសន្តិសុខ

ចែករំលែក៖

ភ្នំពេញ: បន្ទាប់ពីសម្តេចក្រ ឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញសេចក្តីណែនាំស្តីពីការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់រួចមក លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានបង្កើតគណៈកម្មាការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទហើយចេញបញ្ជាអោយក្រុមការងារទទួលបន្ទុកអនុវត្តវិធានការនេះអោយបានម៉ឺងម៉ាត់មិនបន្ធូរដៃឡើយ និងត្រូវពង្រឹងការងារសន្តិសុខតាមគោលដៅនៅពិធីបុណ្យអំទូកខាងមុច និយាយរួម ត្រូវរួមគ្នាអនុវត្តសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃអោយមានប្រសិទ្ធភាព ។

ការចេញបញ្ជាអោយគណៈ បញ្ជាការឯកភាពខណ្ឌ-សង្កាត់ ត្រូវតែបង្ក្រាប់ល្បែងស៊ី សងគ្រប់ប្រភេទដែលកើតមាននៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខណ្ឌកាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិការ ឆ្នាំ២០១៦ ដោយមានការចូលរួមពីលោកអភិបាលរង, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ,លោក-លោកស្រីជាចៅសង្កាត់និងនាយប៉ុស្តិ៍ទាំង៨ ។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកអ៊ាង ស៉ីផាន អភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ដូច្នេះថា កន្លងមកលោកទទួលបានពត៍មានថានៅក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី២ មានកន្លែងបើកល្បែងហ្គេមបាញ់ត្រីខុសច្បាប់ជាច្រើនកន្លែង ដោយឡែកនៅតាមបណ្តាសង្កាត់ផ្សេងៗទៀតក៍មានដែរជាពិសេសកន្ទុយលេខតែម្តង វាស្ទើតែក្លាយទៅជាល្បែងប្រពៃណីទៅហើយ ហើយទីតាំងបើកល្បែងហ្គែម កន្ទុយលេខនេះ មិនមែនអាជ្ញាធរ-សមត្ថកិច្ចមិនដឹងនោះទេ ។ ចាប់ពីពេលនេះទៅក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ខ្ញុំសូមចេញបញ្ជាអោយ គណៈកម្មការទទួលបន្ទុកអនុវត្តការងារត្រូវបង្ក្រាប់ល្បែងស៊ីសង ល្បែងហ្គែមខុសច្បាប់ អោយមានប្រសិទ្ធភាព ទោះ បីជា ទីតាំងបើកល្បែងខុស ច្បាប់នោះមានខ្នងក្រាស់ប៉ុនណាក៍ដោយ ក៍មិនលើកលែងដែរ គឺមិនបន្ធូរដៃជាដាច់ខាត ។ ដោយឡែកល្បែងស៊ី សងកន្ទុយលេខត្រូវហៅម្ចាស់ទីតាំងមកអប់រំអោយបញ្ឈប់ជាបន្ទាន់ បើមិនអនុវត្តតាមការណែនាំត្រូវតែឃាត់ខ្លួន ។

លោកអភិបាលខណ្ឌបាន បន្តថានៅពេលដ៍ខ្លីខាងមុខនេះ រាជធានីភ្នំពេញបានរៀប ចំពិធីបុណ្យអំទូក អកអំបុក សំពៈព្រះខែ និងបុណ្យឯក រាជ្យជាតិ ដូច្នេះសូមក្រុមការ ងារ នៅតាមគោលដៅផ្លូវជាតិ លេខ១ , ផ្លូវលេខ១១០ និងក្រុមអន្តរាគមន៍ ត្រូវពង្រឹងសន្តិសុខសណ្តាប់សង្គមអោយបានប្រសើរឡើងថែមទៀត អនុវត្តការងារដោយ ភាពទទួលខុសត្រូវខ្ពស់ និងត្រូវយកចិត្តទុកដាក់ចុះធ្វើការត្រួតពិនិត្យរដ្ឋបាលនៅតំបន់ស្មុគ្រស្មាញ តំបន់សំណង់មិនរៀបរយ ។ និយាយរួមបញ្ហាបង្ក្រាបល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រឿងញៀន ការងារត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការងារចុះត្រួតពិនិត្យ រដ្ឋបាលត្រូវធ្វើជាប្រចាំនៅគ្រប់មូលដ្ឋានសង្កាត់ ធ្វើអោយក្តៅ មិនបន្ថយដៃឡើយ ៕ សណ្តោស

1 2 3 4


ចែករំលែក៖