ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ នយោបាយអាទិភាព​របស់រាជរដ្ឋាភិបាលកម្ពុជាគឺ​ មនុស្ស​​ ទឹក​ ផ្លូវ​ ភ្លើងដែលនឹងត្រូវខិតខំអនុវត្តបន្តទៀត

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា នយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ មនុស្ស ទឹក ផ្លូវ ភ្លើងដែលនឹងត្រូវខិតខំអនុវត្តបន្តទៀត ។

នៅថ្ងៃទី២ ខែវិច្ឆិកា សម្តេចតេជោបានថ្លែងលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកយ៉ាងដូច្នេះថា៖

«ថ្ងៃនេះនៅខេត្តត្បូងឃ្មុំ ខ្ញុំបានមកបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុងប្រវែង ១២០០ គ.ម របស់គម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ តំណាងឲ្យខេត្ត៩ គឺកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តតាកែវ ។ នៅថ្ងៃនេះ ខ្ញុំបានប្រកាសដាក់ឲ្យប្រើប្រាស់ ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ ប្រវែង ៥៤៣ គ.ម ដែលតភ្ជាប់ខេត្ត៧ ផ្សេងទៀត គឺតកំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ។

នយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ មនុស្ស ទឹក ផ្លូវ ភ្លើងដែលនឹងត្រូវខិតខំអនុវត្តបន្តទៀត។

ខ្ញុំរីករាយ និងមានមោទនះភាពចំពោះសមិទ្ធផលផ្លូវថ្នល់ដែលបានកសាងឡើងសម្រួលដល់ការធ្វើដំណើរ និងប្រកបការងាររកស៊ីរបស់បងប្អូនជនរួមជាតិដើម្បីមានជីវភាពកាន់តែប្រសើរឡើង។

សូមអរគុណដៃគូអភិវឌ្ឍន៍ទាំងអស់ និងសូមអាជ្ញាធរមានសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ឋិផលផ្លូវថ្នល់អោយនៅគង់វង្សយូអង្វែង។ សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា» ៕

3 1 2


ចែករំលែក៖