ព័ត៌មានទាន់ហេតុការណ៍៖

លោកស័ក្តិ៣ទទួលមរណភាពហើយបន្ទាប់ពីសន្លប់១១ថ្ងៃដោយសារជិះម៉ូតូបុកឆ្កែ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក អនុសេនីយ៍ឯក ជុំ រស្មី មុខងារជានាយរងការិយាល័យទី៤ នៃកងពលតូចអន្តរាគមន៍លេខ ១៤ បានទទួលមរណភាពហើយ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ ក្នុង(មន្ទីរពេទ្យព្រះកេតុមាលា) បន្ទាប់ពីរូបលោកសន្លប់រយៈពេល ១១ថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកសត្វឆ្កែ ខណៈគាត់ធ្វើដំណើរទៅកន្លែងធ្វើការ ហើយសាកសពត្រូវបានបូជានៅក្នុងកងពលតូចអន្តរាគមន៍លេខ១៤តែម្តង ។

គួររំលឹកថា លោកអនុសេនីយ៍ឯក ជុំ រស្មី ភេទប្រុស អាយុ ៥៦ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងក្រុងពោធិ៍សាត់ ដែលបានចូលបម្រើជាតិមាតុភូមិ(កងទ័ព)តាំងពីឆ្នាំ១៩៨០ មកនោះ ហើយជានាយទាហានមួយរូប ដែលមានស្នាដៃល្អឆ្នើម និងមានមុខងារជានាយរងការិយាល័យទី ៤ នៃកងពលតូចអន្តរាគមន៍លេខ ១៤ ហើយលោកបានជួបគ្រោះថ្នាក់ចរាចរណ៍(ជិះម៉ូតូបុកសត្វឆ្កែ)កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរបាក់ឆ្អឹង(ជំនីប្រេសលលាក្បាល) សន្លប់ស្ដូកស្ដឹងមិនដឹងខ្លួន ៕ ប៉ឹម ពិន

photo_2016-10-31_01-03-43 photo_2016-10-31_01-03-23 photo_2016-10-31_01-03-32 photo_2016-10-31_01-03-36 photo_2016-10-31_01-03-40


ចែករំលែក៖