ភ្នំពេញ:ជនបរទេសអន្តោ ប្រវេសន៍ជាជនជាតិវៀតណាម ចំនួន២៦នាក់ដែលចូលមក ធ្វើការនិងស្នាក់នៅខុសច្បាប់ត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិដើមចាន់ទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ប្រតិបត្តិការចុះត្រួតពិនិត្យ ជនបរទេសអន្តោប្រវេសន៍ខុសច្បាប់នេះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន ស៊ើបអង្កេតនិងអនុវត្តនីតិវិធី រួមនិងកម្លាំងនគរបាលមូលដ្ឋានជាច្រើនអ្នកទៀត ។
ជាលទ្ធផលក្រោយការចុះ ត្រួតពិនិត្យសមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមចូលមកស្នាក់នៅនិងធ្វើការខុសច្បាប់ចំនួន២៦នាក់ ស្រី៧នាក់ បញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីត្រួតពិនិត្យឯកសារពាក់ព័ន្ធ បើគ្មានទេនោះនិងត្រូវចាប់បញ្ជូនទៅប្រទេសដើមវិញ ៕ សណ្តោស