ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក យិន គា អភិបាលរងខណ្ឌ សហការជាមួយរដ្ឋបាលសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣និងក្រុមការងារ បានចុះត្រួតពិនិត្យជនបរទេសដែលមកស្នាក់អាស្រ័យតាមបន្ទប់ជួល បានឃើញទីតាំងលេងល្បែងស៉ីសង ប្រភេទអនឡាញមួយកន្លែង។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងមានការដឹកនាំផ្ទាល់ដោយលោក យិន គា អភិបាលរង បាន សហការជាមួយរដ្ឋបាលសង្កាត់ចោមចៅទី៣ ចុះពិនិត្យជនជាតិបរទេសដែលមកស្នាក់អាស្រ័យនៅតាមផ្ទះ ឬបន្ទប់ជួល ខ្លាចជនបរទេសទាំងនោះលួចមកស្នាក់ដោយគ្មានលិខិតឆ្លងដែន ឬហួសសុពលភាព ទី២ខ្លាចលួចប្រព្រិត្តបទល្មេីស online scams ។
លោក វ៉ា សាវឿន ចៅសង្កាត់បានបន្ថែមទៀតថា ក្នុងប្រតិបត្តិការខាងលេីនេះ មិនមានអ្វីដែលកត់សម្គាល់នោះទេ ហេីយក៏បានពិនិត្យទីតាំងដែលលួចបេីកល្បែងស៉ីសងដោយខុសច្បាប់ប្រភេទអនឡាញ ឡូតូ មួយកន្លែង ដកហូតយកសម្ភារ និងណែនាំបន្ថែមលើការលេងល្បែងដែលរាជរដ្ឋាភិបាលហាមឃាត៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច