ខេត្តក្រចេះ ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីដាក់ឧបករណ៍ឆក់សត្វ បណ្ដាលឱ្យបុរសបានឆក់ស្លាប់នៅនឹងកន្លែង ខណៈកំពុងម្នាក់ដើរឆ្លុះសត្វ នៅនៅចំណុចអូរភ្លង ស្ថិតក្នុងភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ។
ជនរងគ្រោះ ឈ្មោះ សុន ភាស់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។
សមត្ថកិច្ចបានឲ្យថា ក្រោយទទួលបានព័ត៌មានអំពីករណីខាងលើ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចុះស្រាវជ្រាវដោយយកចិត្តទុកដាក់ និងកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់។
ជនសង្ស័យទី១ ឈ្មោះ នុត ឃីម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំដារ និងទី២ ឈ្មោះ យិន សំណាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅចំណុចសុខសាន្ត ភូមិចម្រើន ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ដូចគ្នា។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំ រឿង និងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ សុខហេង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច