ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងកបញ្ចប់ជីវិតនៅចម្រឹងបង្អួចផ្ទះ

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ទំនងជាមានវិបត្តិផ្លូវចិត្តដោះស្រាយមិនចេញ ក៏សម្រេចបញ្ចប់ជីវិតដោយចងកជាប់ចម្រឹងបង្អួចស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចបន្ទប់ដេករបស់ជនរងគ្រោះ ស្ថិតក្នុងភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម្លិះ សុខនៅ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាគ្រូបង្រៀននៅសាលាអនុវិទ្យាល័យឆក់ឈើនាង បច្ចុប្បន្នរស់នៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ។ ជនរងគ្រោះរូបនេះបានលែងលះជាមួយប្រពន្ធអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ចាប់តាំងពីលែងលះជាមួយប្រពន្ធ ជនរងគ្រោះហាក់ដូចជាមានវិបត្តិពុំសូវមាត់.ក និងមិនសូវហូបបាយខុសប្លែកពីធម្មតា ។

ប្រភពដដែលបានបន្តថា លុះមកដល់វេលាល្ងាច់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនរងគ្រោះមានអការៈកាន់តែខុសប្លែកពីធម្មតា ដើរឡើងទៅដេកនៅក្នុងបន្ទប់ជាន់ទី២ តែមិនមាននណាម្នាក់ចាប់អារម្មណ៍នោះទេ រហូតដល់វេលាព្រឹកថ្ងៃទី៥ ខែ/ឆ្នាំដដែលស្ត្រីជាបងស្រីជនរងគ្រោះដើរឡើងទៅក្នុងបន្ទប់ក៏ប្រទះឃើញជនរងគ្រោះចង.កស្លាប់នៅជាប់បង្អួច ទើបមានការភ្ញាក់ផ្អើលឆោឡោឡើងតែម្តង ។

សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កធ្វើអត្តឃាតសម្លាប់ខ្លួនប្រាកដមែន មិនមានជាប់ពាក់ព័ន្ធករណីអ្វីផ្សេងឡើយ ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

as-2

as-1
as-3


ចែករំលែក៖