ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ក្រោមគំនរឈើដឹកតាមម៉ូតូសង្ស័យរត់ពីការដេញចាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់បានស្លាប់នៅក្រោមគំនរឈើសង្កត់ពីលើគ្រាដែល កំពុងព្យាយាមដឹកឈើទាំងនោះតាមម៉ូតូ យកទៅលក់ឲ្យឈ្មួញ ដែលហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិចក់ចារ ឃុំស្រែ ឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក កុយ ចំរើន មេប៉ុស្គិ៍ ស្រែឈូក បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ គាន សុខន អាយុ៣៩ឆ្នាំ មានទី លំនៅភូមិមានជ័យទី៣ ឃុំស្រែចារ ស្រុក ស្នួល ខេត្តក្រចេះ។

ករណីនេះបើតាមប្រភពខ្លះបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះនៅក្រោយពីទំនងជាមានការប្រដេញជំរឹតទារប្រាក់ពី សមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធខ្លះ ទើបធ្វើឲ្យជន រងគ្រោះភ័យក៏ដួលម៉ូតូ សង្កត់ស្លាប់តែម្តង ព្រោះថា ពលរដ្ឋដែលរស់នៅឃុំស្រែឈូក អះអាងថា ឃើញមានក្រុមសមត្ថកិច្ចជាច្រើនស្ថាប័នឈរជើងតាមដងផ្លូវចាំយកលុយពី ម៉ូតូដឹកឈើទាំងនោះមិនថា ពេលយប់ឬថ្ងៃ។

តំណាងសហគមន៍ជនជាតិព្នងភូមិ ចក់ចារម្នាក់បានបញ្ជាក់ថា អ្នកដឹកឈើតាម ម៉ូតូកើតមានជាហ្វូងស្រមោចអ៊ីចឹង ពោល គឺចាប់ពី៥០គ្រឿងទៅ៧០គ្រឿងឯណ្ណោះ លើកលែងតែមេឃភ្លៀងទេ ដែលគេមិនសូវ ឃើញ។ ក្រុមអ្នកដឹកឈើទាំងនោះគេ ដឹកឈើមកពីចំណុចក្រុមរការ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ឆ្លង់កាត់ភូមិចក់ចារ ឆ្ពោះទៅ ឲ្យឈ្នួញម្នាក់ នៅឯស្រុកស្នួល ខេត្តក្រចេះ ដែលជាម្ចាស់រោងសិប្បកម្មកែច្នៃឈើ ឈ្មោះ គង់ គ្រឹង ជាមន្ត្រីយោធា ដូច្នេះគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេក្រោពីយកលុយ។

ប្រភពដដែលបន្ថែមទៀតថា នៅតាម បណ្តោយផ្លូវ ដែលក្រុមអ្នកដឹកឈើឆ្លងកាត់ គេឃើញមានសមត្ថកិច្ចជាច្រើនស្ថាប័នដែល នៅចាំផ្លូវរាប់ក្បាលម៉ូតូដើម្បីគិតលុយបើអ្នក ណាមិនបង់ត្រូវសមត្ថកិច្ចទាំងនោះដេញ ដូចគេដេញចាប់ចោរយ៉ាងដូច្នេះដែរ។

បច្ចុប្បន្នសាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ខណៈមូលហេតុនៃការដួលម៉ូតូដឹកឈើសង្កត់ពីលើស្លាប់នៅស្រពិចស្រពិល៕ សហការី

img-20161106-wa0020 untitled-1


ចែករំលែក៖