ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិអាមេរិកាំងម្នាក់ស្លាប់ក្នុងបន្ទប់ជួលសង្ស័យមានជំងឺបេះដូង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ជនបរទេសម្នាក់ ត្រូវបានគេប្រទះឃើញ ស្លាប់នៅលើគ្រែ ពូកដោយស្លៀកខោខ្លីក្នុងបន្ទប់ជួល កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ទួលខ្សាច់ ក្នុងក្រុមទី២៧ ភូមិ២ សង្កាត់ លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជន រងគ្រោះមានឈ្មោះ SHANKLE RICHARD CHARLES ភេទប្រុស អាយុ៤៩ឆ្នាំ សញ្ជាតិអាមេរិកាំង កាន់លិខិតឆ្លងដែន លេខ 446694058 មានសុពលភាពត្រឹមថ្ងៃ ទី៩ ខែមេសា ឆ្នាំ២០១៩ ។

សមត្ថកិច្ចបានឲ្យដឹងបន្តថា ជនរងគ្រោះខាងលើនេះ មកជួលបន្ទប់ស្នាក់នៅកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ដោយមានរយៈពេល១ខែជាង ហើយបានជួលបន្ទប់របស់ឈ្មោះឡាក់ ណារិន ភេទប្រុស សញ្ជាតិខ្មែរ អាយុ៤៩ឆ្នាំ ស្នាក់នៅ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ឆ្លងតាមការពិនិត្យរបស់គ្រូពេទ្យ និងមន្ត្រីនគរបាលជំនាញបច្ចេកទេសនិងវិទ្យាសាស្ត្រ បានឲ្យដឹងថា នៅលើដងខ្លួនជនរងគ្រោះ មិនមានស្លាកស្នាមអ្វី ដែលអាចបញ្ជាក់ថា មានជាប់ពាក់ព័ន្ធនឹងករណីមនុស្សឃាតនោះទេ តែជនរងគ្រោះអាចស្លាប់ដោយជំងឺគាំងបេះដូង ព្រោះជនរងគ្រោះមានជំងឺបេះដូងស្រាប់ ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានបញ្ជូនទៅរក្សាទុកនៅសាលតម្កល់សព របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំគ្រួសារ និងស្ថានទូតមកទទួលយក ទៅស្រុកកំណើត ៕ ឆ្លាមសមុទ្រ

usa-3 usa-2 usa-1


ចែករំលែក៖