ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលស្រុកភ្នំស្រួចបានចុះបង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែងប៉ះចំមេភូមិនិងអ្នកកាសែតធ្វើមេសុីសងធ្វើឲ្យសមត្ថកិច្ចវិលមុខមិន ស្ទើរទេ។ តែទោះជាបែបនេះក្តីសមត្ថកិច្ចកសាងសាវតារជាតិនិងណែនាំឲ្យបញ្ឈប់ សកម្មភាពដោយយកតួនាទីអ្នកកាសែតមកប្រព្រឹត្តល្បែងស៊ីសងបែបនេះធ្វើឲ្យប៉ះ ពាល់ដល់អ្នកកាសែតដទៃទៀត។ ប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់ មាន់នេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅក្នុងភូមិកណ្តាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅណែនាំ មាន ទី១-ឈ្មោះ សុខ ម៉ៅ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានតួនាទីជា មេភូមិតាំងសំរោង, ទី២-ឈ្មោះ សុខ វឿន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិឈើ ទាល ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ ស្ពឺ មុខរបរកសិករ, ទី៣-ឈ្មោះផាត ខេង ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិច្រាប ក្រសាំង ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ ស្ពឺ មុខរបរកសិករ, ទី៤-ឈ្មោះ តោ ចាន់ ថន កាន់កាតជាអ្នកកាសែត រស់នៅម្តុំស្ទឹង មានជ័យ រាជធានីភ្នំពេញ។
លោកអនុសេនីយ៍ឯក ពៅ នឿន អធិការរងនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា ក្រោយទទួលសេចក្តីរាយការណ៍ថាមាន មនុស្សមួយក្រុមបានណាត់គ្នាភ្នាល់បញ្ជល់ មាន់នៅចំណុចខាងលើរួចមកលោកបានចាត់កម្លាំងនគរបាលស្រុកចុះទៅបង្ក្រាប ភ្លាមៗតែម្តង។ ការបង្រ្កាបនេះសមត្ថកិច្ច ដកហូតបានម៉ូតូចំនួន៩គ្រឿង និងសម្ភារ ព្រមទាំងមាន់ជល់ផងដែរ។
លោកអធិការរងបន្តថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចពិតជាលំបាក ព្រោះតែមេ សុីសងជាមេភូមិហើយអ្នកបញ្ជល់មាន់ជាអ្នកការសែត។ បើទោះជាបែបនេះក្តីវត្ថុតាងរួមទាំងមនុស្សត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីសាកសួរ ហើយអ្នកកាសែតសមត្ថកិច្ចបានដោះលែង ក្រោយពីអប់រំនិងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពខុសច្បាប់នេះតទៅទៀត ៕ សេនាស័ក្តិ